ទីបំផុត! រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញក្លោងទ្វារបុណ្យអុំទូក ដើម្បីឱ្យពលរដ្ឋបោះឆ្នោតហើយ

ឱ្យតែដល់រដូវបុណ្យទានធំម្តងៗ រដ្ឋបាលរាជធានីភ្នំពេញតែងតែរចនាក្លោងទ្វារ ដើម្បីបញ្ជាក់ពីសម្រស់នៃរចនាបទខ្មែរ និងបង្ហាញពិធីបុណ្យជាតិនីមួយៗ។ ក្នុងនោះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្តល់ឱកាសដល់បងប្អូនទាំងអស់ចូលរួមបង្ហាញស្នាដៃរចនារបស់ខ្លួន នូវម៉ូតខ្លោងរបារកាត់ទទឹងផ្លូវ ដែលមានសោភណភាពស្រស់ស្អាត និងបង្កប់ទៅដោយរចនាបថខ្មែរពិតៗផងដែរនោះ។

សូមបញ្ជាក់ផងដែរថា មានបេក្ខជនចំនួន ២៩នាក់ បានផ្ញើរូបចំនួន ៤៥រូប ទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ តែត្រូវបានជ្រើសរើសតែ៥រូបភាពប៉ុណ្ណោះ ដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨។ រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យទៅលើ អត្ថន័យនៃខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ និងការរចនាភ្លើងឱ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង ៥ ខាងក្រោមនេះ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានស្នើរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមបោះឆ្នោតនៅលើហ្វេសប៊ុក ទៅលើរូបភាព ដែលខ្លួនពេញចិត្តតាមរយៈការចុច “Like” ហើយរូបភាពណាដែលមាន Like ច្រើនជាងគេចំនួន ៤រូប នឹងត្រូវជ្រើសរើសដាក់បង្ហាញនៅពិធីបុណ្យអុំទូកនាថ្ងៃខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ការប្រមូលការគាំទ្រ នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ៍ ទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល នាពេលខាងមុខនេះហើយ៕

សូមចូលទីនេះដើម្បីចុចគាំទ្រ(Like) រូបភាពមួយសន្លឹក ដែលបងប្អូនគិតថាស្អាត និងសក្តិសមជាងគេ។ (សូមចុចLikeនៅតាមរូបភាពដែលបងប្អូនពេញចិត្តតែម្ដង) ។

តោះមកទស្សនារូបភាពទាំងអស់គ្នា៖

(រូបទី១)

(រូបទី២)

(រូបទី៣)

(រូបទី៤)

(រូបទី៥)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង