ប្រធានាធិបតី John Magufuli សុខចិត្តជិះយន្តហោះឯកជន ដើម្បីសន្សំថវិកាជាតិ (វីដេអូ)

លោក John Magufuli ជាប្រធានាធិបតី Tanzania ដែលបានកាន់ដំណែងតាំងពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលបានប្រជែងដំណែងបេក្ខជនប្រធានាធិបតីជាមួយលោកស្រី Asha-Rose Migiro ដែលអតីតអគ្គលេខារងទី៣ នៃអង្គការសហប្រជាជាតិ។

ថ្វីត្បិតតែលោកកាន់ដំណែងជាប្រធានាធិបតីក៏ដោយ តែលោកចំណាយថវិកាជាតិយ៉ាងម៉ត់ចត់ និងចំណាយត្រូវខ្ទង់ខ្លាំងណាស់ ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក John Magufuli បានធ្វើឲ្យអ្នកធ្វើដំណើរក្នុងយន្តហោះមួយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគ្រប់គ្នាមិននឹកស្មានថា ថ្វីត្បិតតែឋានៈជាអ្នកប្រមុខរដ្ឋមួយដូចរូបលោក តែលោកបែរជាមកជិះយន្តហោះយ៉ាងសាមញ្ញជាមួយប្រជារាស្រ្ត ខណៈធ្វើដំណើរទៅកន្លែងមួយចំនួន។

លោកបានប្រាប់ថា លោកបដិសេធមិនជិះយន្តហោះឯកជន ដើម្បីសន្សំថវិកាជាតិ ដើម្បីផ្តោតទៅលើមណ្ឌលសុខភាព ក្នុងការជួយអ្នកជំងឺ និងពលរដ្ឋរបស់ខ្លួន ហើយលោកបានជិះយន្តហោះធម្មតា ជាមួយពលរដ្ឋខ្លួន ដែលនេះជាទង្វើមួយគួរឱ្យគោរព និងប្រើប្រាស់ជីវិតសាមញ្ញរបស់ខ្លួន៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, nairobinews