រន្ធត់ចិត្ត! មហាសេដ្ឋីថៃ ដែលជាម្ចាស់ក្លិប Leicester City បានស្លាប់ដោយសារ​ធ្លាក់​ឧទ្ធម្ភាគចក្រហើយ

​ក្លិប Leicester City នា​ថ្ងៃ​ចន្ទ ទី​២៩ ខែតុលា នេះ បាន​អះអាងថា ប្រធាន​ក្លិប​ជនជាតិ​ថៃ​របស់ខ្លួន លោក Vichai Srivaddhanaprabha ស្ថិតក្នុង​ចំណោម​មនុស្ស​៥​នាក់​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្បែរ​កីឡដ្ឋាន King Power Stadium ក្រោយ​ជំនួប​ជាមួយ West Ham កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។​

ឧទ្ធម្ភាគចក្ររបស់ លោក Vichai Srivaddhanaprabha

​ដោយ​ចាត់ទុក​លោក Vichai ជា​មនុស្ស​ដ៏​អស្ចារ្យ ជា​បុគ្គល​សប្បុរស និង​ពោរពេញ​ទៅដោយ​ក្តី​ស្រឡាញ់ ក្លិប Leicester នឹង​បើកឱកាស​ដល់​ក្រុម​អ្នកគាំទ្រ​ចូល​សរសេរ​សារ​រំលែក​ទុក្ខ​នៅ​កីឡដ្ឋាន King Power Stadium ផ្ទាល់​នា​ថ្ងៃទី​៣០ ខែតុលា ឬ​តាមរយៈ​អន​ឡាញ lcfc.com ។​

លោក Vichai Srivaddhanaprabha

​ការប្រកួត​ជាមួយ Southampton នា​ថ្ងៃ​អង្គារ ក្នុង​ពានរង្វាន់ EFL Cup និង​ជំនួប​ក្រុមយុវជន​ជាមួយ Feyenoord ក៏ត្រូវ​ពន្យា​ពេល​ផងដែរ​។​

លោក Vichai Srivaddhanaprabha

​ជនរងគ្រោះ​៤​នាក់​ទៀត មាន បុគ្គលិក​របស់លោក Vichai ផ្ទាល់​ឈ្មោះ Nursara Suknamai និង Kaveporn Punpare ពី​ឡុ​ត​ឈ្មោះ Eric Swaffer និង អ្នក​អមដំណើរ​ជនជាតិ​ប៉ូឡូញ Izabela Roza Lechowicz។

គួរបញ្ជាក់ផងដែរថា មហាសេដ្ឋីថៃ Vichai Srivaddhanaprabha សព្វថ្ងៃនេះមានទ្រព្យសម្បត្តិសរុប ៤.៩ ពាន់លានដុល្លារអាមេរិក ដែលជាម្ចាស់ និងប្រធានក្រុមហ៊ុន King Power International Group និងជាម្ចាស់ក្លិបបាល់ទាត់ដ៏ល្បីល្បាញ Leicester City ផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey