ក្រោយពីធ្លាក់ឧទ្ធម្ភាគចក្រ ធ្វើឱ្យស្លាប់មហាសេដ្ឋីថៃ, អតីបវរកញ្ញា, ជំនួយការ និង ………..

ជនរងគ្រោះទាំង៥នាក់ ដែលបានស្លាប់ក្នុងឧបទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រជាមួយមហាសេដ្ឋីជនជាតិថៃ លោក Vichai Srivaddhanaprabha ត្រូវបានក្លិបបញ្ចេញឈ្មោះ និងតួនាទីរ​បស់​ពួកគេជាផ្លូវការហើយ។

នៅក្នុងលិខិតមួយចេញដោយក្លិប បានបញ្ជាក់ថា មនុស្សចំនួន៥នាក់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្រនោះ មិនមាននរណាម្នាក់អាចរួចផុតជីវិតនោះឡើយ ដោយការធ្លាក់នោះគឺក្រោយចប់​ការប្រកួត​​១ម៉ោង ពោលគឺម៉ោង ៨:៣០នាទីយប់ (ម៉ោងក្នុងប្រទេសអង់គ្លេស) កាលពីថៃ្ងសៅរ៍ ដោយកើតឡើងនៅចំនុចខាងត្បូងកីឡដ្ឋាន King Power។

ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

សូមបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ រាប់ម៉ឺននាក់ បានចូលរួមរំលែកទុក្ខ ក៏ដូចជាបានទៅដល់ពីមុខកីឡដ្ឋានផ្ទាល់ឲ្យផ្កាជាកិច្ចជូនដំណើរចុងក្រោយ នៃជនរង​គ្រោះដែល​បានទទួល​មរណភាព​នៃឧបទេវហេតុ ដែលមិននឹងស្មានដល់មួយនេះ៕

អ្នកគាំទ្រ Leicester ចូលរួមរំលែកទុក្ខ

ជនរងគ្រោះទាំង៥នាក់ ដែលបានទទួលមរណភាពនោះមានដូចជា៖​

-លោក Vichai Srivaddhanaprabha ជាមហាសេដ្ឋីជនជាតិថៃ និងជាម្ចាស់ក្លិប Leicester City

-អតីតបរវរកញ្ញាថៃ អ្នកនាង Nusara Suknamai 

-ជំនួយការរបស់លោក Vichai Srivaddhanaprabha លោក Kaveporn Punpare 

-អ្នកបើកឧទ្ធម្ភាគចក្រចំនួន២នាក់ដែលជាគូស្នេហ៍នឹងគ្នា គឺលោក Eric Swaffer និងនាង Izabela Roza

 

ដកស្រង់ដោយ៖ លោក ប៊ុត ​ហេង

ប្រភព៖ khmerload