ស្ងាត់ប្អូនប្រុសឡុង លីគ័ង្គ មិនឃើញឡើងច្រៀងដូចមុន តាមពិតចឹងសោះ….

តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids រដូវកាលទី១ ប្អូនប្រុសឡុង លីគ័ង្គ ក្រោយពីប្រលងចប់ភ្លាមឃើញថា ប្អូនប្រុសហាក់ដូចជាមានហាងឆេងខ្លាំង នៅក្នុងការងារ​សិល្បៈ តែងតែលេចមុខនៅក្នុងកម្មវិធីតន្ត្រីតូច ធំជាច្រើន ទាំងនេះក៏ដោយសារតែសមត្ថភាពដ៏ល្អពីធម្មជាតិ។

ប្អូនប្រុសឡុង លីគ័ង្គ

តែមួយរយៈពេលចុងក្រោយនេះ ស្រាប់តែមិនសូវឃើញមុខតារាវ័យក្មេងរូបនេះ នៅលើឆាកតន្ត្រីដូចមុននោះទេ ដូច្នោះហើយក៏ធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់គ្រប់គ្នា ថាប្អូនជាប់រវល់​សិក្សា ឬក៏យ៉ាងណា។

ប្អូនប្រុសឡុង លីគ័ង្គ

តែពេលនេះការពិតក៏ត្រូវបានបង្ហាញ ក្រោយបែកធ្លាយរូបភាពក្រៅឆាករបស់តារារូបនេះ នៅក្នុងសកម្មភាពថតរឿងភាគថ្មីមួយឲ្យផលិតកម្មហង្សមាស ជាមួយនឹងតារាល្បីៗជាច្រើន ដែលមាន​ការ​ចូលរួមពីតារាល្បីៗជាច្រើននៅក្នុងនោះ។ មិនត្រឹមតែប៉ុណ្ណោះ រឿងមួយនេះអ្នកគាំទ្រក៏សង្ឃឹមថា នឹងទទួលបានការគាំទ្រខ្លាំង ព្រោះថានេះជារឿងដំបូងហើយដែល ក្មេងប្រុសរូបនេះ​លេច​មុខសម្តែង។

ប្អូនប្រុសឡុង លីគ័ង្គ

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់ប្អូនពិតជាសប្បាយចិត្តយ៉ាងខ្លាំង ខណៈពេលដែលឃើញប្អូនប្រុសមិនត្រឹមតែជោគជ័យ នៅក្នុងការងារជាតារាចម្រៀង តែពេលនេះស្រាប់តែលេចមុខមកធ្វើជាតារាសម្តែង ទាំងវ័យក្មេងវិញម្តង ពិតជាមិនធម្មតានោះទេ៕

តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ khmerload