ប្រវត្តិរូបមហាសេដ្ឋីថៃ Vichai Srivaddhanaprabha ដែលស្លាប់ដោយសារឧទ្ធម្ភាគចក្រ​

វាជារឿងមួយដែលសោកសៅបំផុតដែលកំពូលមហាសេដ្ឋីថៃមានលុយខ្ទង់ពាន់លានដុល្លារម្នាក់ រួមទាំងជំនិត និងជំនួយការចំនួន០៤នាក់ទៀតបានស្លាប់ដោយសារការធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពីពេលថ្មីៗនេះ នៅក្បែរ​កីឡដ្ឋាន  King Power Stadium ក្រោយ​ជំនួប​ទល់នឹង West Ham នៃ​ក្របខណ្ឌ Premier League នៅប្រទេសអង់គ្លេស កាលពី​ល្ងាច​ថ្ងៃ​សៅរ៍នេះ។

អ្នកទាំងអស់គ្នា ពិតជាចង់ដឹងពីប្រវត្តិខ្លះរបស់មហាសេដ្ឋីថៃរូបនេះជាក់ជាមិនខាន ដូចនេះហើយ ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាដូចខាងក្រោមនេះ៖

កំពូលមហាសេដ្ឋី Vichai Srivaddhanaprabha កើតនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ១៩៥៨ ក្នុងទីក្រុងបាងកក ប្រទេសថៃ ក្រោយមកលោកបានរៀបការជាមួយនារីម្នាក់ដែលមានឈ្មោះថា Aimon Srivaddhanaprabha ដោយទទួលបានកូន០៤នាក់។ សូមបញ្ជាក់ថា កូនប្រុសរបស់លោកឈ្មោះ Aiyawatt Srivaddhanaprabha ជាអ្នកជំនួញម្នាក់មានតួនាទីជាអនុប្រធានក្រុមហ៊ុន King Power និងអនុប្រធានក្លិបបាល់ទាត់ Leicester City ផងដែរ។

មហាសេដ្ឋីរូបនេះ បានបើកក្រុមហ៊ុនលក់ទំនិញដំបូង និងធំជាងគេបំផុតតាម​បណ្តា​ប្រ​លាន​យន្ត​យោះ​ក្នុង​ប្រ​ទេ​ថៃ​ចាប់តាំងពី​ឆ្នាំ​១៩៨៩ ដែលមាន​ស្លាក​យីហោ King Power ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ King Power International Group។ បន្ទាប់រួចមក មហាសេដ្ឋីរូបនេះ បានទិញក្លិបដ៏ល្បីល្បាញ Leicester City នៅឆ្នាំ២០១០ ក្នុងតម្លៃ ៥០លានដុល្លារអាមេរិកពីលោក  Milan Mandaric។

ក្នុង​រដូវ​កាល ២០១៥-២០១៦ ក្លិបរបស់លោកបានឈ្នះការប្រគួត Championship ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​ ហេតុដូចនេះលោកបានផ្តល់កាដូ​ជា​រថយន្តដល់កីឡាករ BMW i8s ម្នាក់​១​គ្រឿង សរុប​អស់​ចំនួន ១៩ គ្រឿង ដែលមានតម្លៃជាង ​១២៨០០០​ដុល្លារ​អាមេរិកក្នុងម្នាក់​។

ក្រៅពីទិញក្លិប Leicester City មហាសេដ្ឋីរូបនេះ ក៏​ជា​ម្ចាស់​ក្លិប Oud-Heverlee Leuven ដែល​របស់ក្លិប​បែលហ្ស៊ិក ផងដែរ​។​ ​សូមបញ្ជាក់ផងដែរថា មហាសេដ្ឋី Vichai Srivaddhanaprabha ដែលមាន​ឈ្មោះ​ដើម Vichai Raksriaksorn តែត្រូវបាន​អតីត​មហាក្សត្រ​ថៃភូមិបុល ប្តូរ​នាមត្រកូលមកជា Srivaddhanaprabha ឲ្យ​វិញ​ដែល​មានន័យថា «​ពន្លឺ​នៃ​ភាពរុងរឿង និង​រីកចម្រើន​» ក្នុងកំឡុងឆ្នាំ​២០១៣​។ លោក​បាន​បង្កើត​ការងារ​ក៏ដូចជា​ការគិតគូ​លើ ការអប់រំ បញ្ហា​សុខភាព​កុមារ និង​ជាពិសេស​កម្មវិធី​កីឡា​នៅក្នុង​ប្រទេស​កំណើត​រប​ស់លោកផងដែរ៕

សូមបញ្ជាក់ផងដែរថា មហាសេដ្ឋី ​Vichai Srivaddhanaprabha មានទ្រព្យសម្បត្តិសរុប ៤.៩ ពាន់លានដុល្លារអាមេរិក ដែលឈរនៅលំដាប់ទី៥ ក្នុងចំណោមមហាសេដ្ឋីនៅប្រទេស នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រដ៏ល្បី Forbes៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, Forbes