ផ្អើលពេញហ្វេសប៊ុក! បុរស​អ៊ី​ស្រា​អ៊ែ​ល​បង្ហោះ​វី​ដេ​អូ​រួម​ភេទ​ជាមួយ​នារី​ខ្មែរលើហ្វេសប៊ុក …….

មហាជន​ពិសេស​អ្នក​និយម​លេង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រាកដជា​បានដឹង​ពី​រឿងអាស្រូវ​មួយ ខណៈ​ដែល​នារី​ខ្មែរ​ម្នាក់​ជាមួយនឹង​អតីត​មិត្ត​ប្រុស​របស់​នាង ជា​ជនជាតិ​អ៊ី​ស្រា​អែ​ល ក្រោយ​បែកធ្លាយ​វី​ដេ​អូ​អាសអាភាស​ថត​ពេល​រួម​ភេទ​ជាមួយ​គ្នា ត្រូវ​ភាគី​ជា​បុរស​បង្ហោះ​ឱ្យ​គេ​មើល​តាម​បណ្ដាញ​សង្គម​អ៊ី​ន​ធើ​ណេ​ត។

ការ​បែកធ្លាយ​វី​ដេ​អូ​នេះ គឺជា​ស្នាដៃ​របស់​អតីត​មិត្ត​ប្រុស ក្រោយ​ពី​ទំនាក់ទំនង​ស្នេហា​រវាង​អ្នក​ទាំង​ពីរ មាន​ភាព​មិន​ចុះសម្រុង​នឹង​គ្នា ហើយ​មិត្ត​ប្រុស​ជា​ជនជាតិ​អ៊ី​ស្រា​អ៊ែ​លនោះ ក៏​ថែម​ទាំង​បាន​ប្រើ​ហិង្សា​លើ​នាង​ទៀត​ផង។

ក្រោយ​កើត​មានរឿង​រ៉ាវ​អស់ទាំង​នេះ នារី​រង​គ្រោះ​មានឈ្មោះ ញស​ឡ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ថៅកែ​ហាង​នំ​ខេ​កមួយ ពោល​គឺ​កញ្ញាបាន​ព្យាយាម​ជម្នះ​នឹង​រឿងអាស្រូវ​មួយ​នេះ និង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ស្វែងរក​យុត្តិធម៌ ក៏​ដូច​ជា​ចង់​ចាប់ខ្លួន អតីត​មិត្ត​ប្រុស​ជា​ជនជាតិអ៊ី​ស្រា​អ៊ែ​លនោះ ឲ្យ​មក​ទទួលទោស​ចំពោះ​មុខ​ច្បាប់​ផង​ដែរ។

ជាក់ស្ដែង ជនជាតិ​អ៊ី​ស្រា​អែ​ល​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​នៅ​នឹង​កន្លែង​ស្នាក់​នៅ ក្នុង​ខុន​ដូ​មួយ​កន្លែង ក្នុង​ក្រុងភ្នំពេញ និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​កាលពី​រសៀល​ថ្ងៃ​ទី​២៧ តុលា ២០១៨ ដោយ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បណ្តឹង​របស់​ជន​រង​គ្រោះ​ថា «​បាន​បង្ហោះ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ការ​រួម​ភេទ​អាសអាភាស​ជាមួយ​នាង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ជា​ទូទៅ និង​ចោទ​គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ (​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​)។

ជនសង្ស័យ​ឈ្មោះ Tom Steinmets ភេទ​ប្រុស អាយុ​៣៣ឆ្នាំ ជនជាតិអ៊ី​ស្រា​អ៊ែ​ល មុខរបរ​ជា​ពាណិជ្ជករ​ចេញ​-​ចូល​រកស៊ី​នៅ​ស្រុក​ខ្មែរ។

ជុំវិញ​នឹង​ករណី​ខាងលើ​នេះ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ចូល​សមត្ថកិច្ច​បញ្ជាក់​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៦ នាង​បាន​ស្គាល់ឈ្មោះ Tom Steinmets តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ។ លុះដល់​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៧ អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា និង​ស្មោះស្ម័គ្រ ស្រឡាញ់​គ្នា​ព្រមព្រៀង រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​-​ប្រពន្ធ តែ​មិន​បាន​រៀប​ការ​នោះ​ទេ។

ដល់​អំឡុង​ខែកុម្ភៈ ២០១៨ ពួក​គេ​ចេះ​តែ​មាន​ភាព​រកាំរកូស និង​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា ហើយ​លោក​ប្តី​អត់​ខាន់ស្លា ឈ្មោះ Tom Steinmets តែងតែ​វាយ​ធ្វើបាប​នាង​ទៀត​ផង​។ ដោយ​ទ្រាំ​និង​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​បុរសអ៊ី​ស្រា​អ៊ែ​លរូប​នេះ​លែង​បាន នាង​សុខចិត្ត​ចុះ​ចេញ និង​ចែកផ្លូវ​គ្នា​លា​លោក​ឯង​ហើយ​ដើម្បី​សុភមង្គល​រៀងខ្លួន។

ស្រាប់តែ​នៅ​ក្នុង​ខែឧសភា ២០១៨ ឈ្មោះ​ពិសី ជា​កូនស្រី​ចិញ្ចឹម​របស់​លោក​ប្តី បាន​បង្ហោះ​រូបភាព​រួម​ភេទ​អាសអាភាស​រវាង​នាង និង​បុរស​អ៊ី​ស្រា​អែ​ល​រូប​នេះ កាល​នៅ​ជា​ប្តី​ប្រពន្ធ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

ដោយសារ​ករណី​ខាងលើ​នេះ នាង​បាន​ទូន្មាន​ទៅ​នាង​ពិសី ឱ្យ​បញ្ឈប់​សកម្មភាព ព្រោះ​ពាក់ព័ន្ធ​រឿង​បរិហារកេរ្តិ៍ ។ ផ្ទុយ​ទៅ​វិញ​ឈ្មោះ Tom Steinmets បាន​យក​រូប​អាសអាភាស​នោះ ចែកចាយ​បន្ត​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក (Messenger) ឲ្យ​ទៅ​មិត្តភក្តិ​ពួក​គេ​ច្រើន​នាក់​បានឃើញ ដែល​រូប​នាង​មិន​បានដឹង។

ក្រោយមក មិត្តភក្តិ​នោះ​ផ្ញើ​រូប​អាក្រាត​នោះ​ឲ្យ​នាង​មើល ទើប​ដឹង​ថា ឈ្មោះ Tom Steinmets បាន​យក​រូបភាព​រួម​ភេទ​ជាមួយ​នាង​នោះ ឲ្យ​ទៅ​នាង​ពិសី​ជា​កូនចិញ្ចឹម ឱ្យ​បង្ហោះ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ។ មិនតែប៉ុណ្ណោះ Tom Steinmets នៅ​បាន​គំរាម​យក​លុយ​នាង​រហូត បើ​នាង​មិន​ឲ្យ​ទេ ខ្លួន​និង​ធ្វើ​រឿង​អ្វីមួយ​មិនល្អ​លើ​នាង​កាន់តែ​អាម៉ាស់​ទៀត ។ ជាក់ស្តែង​គឺ Tom Steinmets បាន​យក​រូបភាព​រួមរ័ក​ជាមួយ​គ្នា កាល​នៅ​ជា​ប្តី​ប្រពន្ធ​បង្ហោះ​ចែកចាយ​ឲ្យ​អ្នក​ផ្សេង​ត​ៗ​គ្នា ដែល​ធ្វើ​ឲ្យ​កិត្តិយស​នាង និង​ក្រុម​គ្រួសារ​រង​ភាព​អាម៉ាស់​បំផុត។

ដោយឡែក បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​នារី​រង​គ្រោះ បាន​សរសេរ​សារ​បង្ហោះ​ថា « 128​ថ្ងៃ ដែល​ខ្ញុំ​ពុះពារ​ជាមួយ​រឿង​នេះ ព្រោះ​ខ្ញុំ​ចង់អោយ​យល់​ថា នារី​ខ្មែរ​មាន​ត​ម្ឡៃ មិនមែន​ជនជាតិ​បរទេស​មក​រស់នៅ​លើ​ទឹកដី​ខ្មែរ​ហើយ មើលងាយ មើល​ថោក​ស្រី​ខ្មែរ ចង់​ធ្វើ​បាន​តាម​អំពើ​ចិត្ត​នោះ​ទេ​។ សូម​អរគុណ​ដល់​ខាង​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដែល​បាន​ជួយ ជ្រុំ​ជ្រែក​រក​យុត្តិធម៌​ល់​រូប​នាង​ខ្ញុំ»។

សូម​បញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ ជាជនជាតិ​អ៊ី​ស្រា​អ៊ែ​ល កំពុង​ស្ថិត​នៅ​ដំណាក់​ការ​ស្ថាប័ន​អយ្យការ​សាកសួរ តែ​ការ​សាកសួរ​នោះ មិន​ទាន់​បាន​បញ្ចប់​ទេ និង​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ ​រង​ចាំ​បន្តនិ​តិ​វិធី​។

ជនជាតិ​អ៊ី​ស្រា​អ៊ែ​លខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៣០​នាទី អនុវត្តតាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ ២៩១ អ​.​យ​.​ឋ ចុះ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ របស់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្ត​លើ​ឈ្មោះ Tom Stienments ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល ករណី​បរិហា​កេរ្តិ៍​ជា​សាធារណៈ (​តាម​ប្រ​ព​ន្ធ័​ហ្វេ​ស​ប៊ុ​ក​)៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kbn