ភ្ញាក់ព្រើត! ពេលឃើញរូបថតរបស់ ម៉ានិត និងប្អូនស្រី កាលពី១៥ឆ្នាំមុន មើលទៅពិតជា ……….

កាលពីថ្មីៗនេះ តារាចម្រៀងនិងជាអ្នកនិពន្ធវ័យក្មេងកំពុងមានប្រជាប្រិយភាព ម៉ុង ម៉ានិត ម្ចាស់បទ «ពេលបងបិទភ្នែក» បានបើកបង្ហាញនូវរូបមួយសន្លឹក ជាមួយនឹងប្អូនស្រីបង្កើតរបស់ខ្លួន កាលពី១៤ឆ្នាំមុន ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍មិនស្ទើរនោះទេ។

ម៉ានិត

ជាការពិតណាស់ រូបថតមួយសន្លឹកនេះ ត្រូវបានគេដឹងថា ជារូបនៅក្នុងឈុតមួយនៃរឿង «ប្តីល្អ» កាលពីជាង១០ឆ្នាំមុន ដោយកាលនោះម៉ានិត និងប្អូនស្រីបង្កើតក៏បានចូលរួមសម្តែង ជាមួយ​គ្នាផងដែរ។ 

ម៉ានិត និងប្អូនស្រី

ប៉ុន្តែមិនថាយ៉ាងណា ពេលវេលាកន្លងជាង១០ឆ្នាំក្រោយមក គឺយើងឃើញថា សម្រស់របស់បងប្អូនទាំងពីដួងនេះក៏មានការប្រែប្រួលផងដែរ មិនថាតែរូបរាងទម្រង់មុខនិងពណ៌សម្បុរ គឺមាន​ការផ្លាស់ប្តូរទៅតាមវ័យ។ មិនតែប៉ុណ្ណោះ ម៉ានិត ក៏ត្រូវបានអ្នកគាំទ្រសរសើរពេញៗមាត់ថា កាន់តែធំកាន់តែសង្ហាថែមទៀតផង៕  

តោះមកទស្សនារូបភាពរបស់ម៉ានិតខាងក្រោមនេះ៖

ម៉ានិត និងប្អូនស្រី ពីមុន

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload