លោក អេ ភូថង ប្រតិកម្មខ្លាំងព្រោះតែសារបុរសម្នាក់និយាយ​បង្ខូច​លោក ថា….

អតីតកីឡាករប្រដាល់ជើងចាស់ ដ៏ល្បីល្បាញរបស់កម្ពុជា លោក អេ ភូថង សូមអំពាវនាវដល់ម្ចាស់គណនី facebook ឈ្មោះ “Phirom Cam” មិនត្រូវយកឈ្មោះរបស់លោក មកនិយាយ​បង្កាច់បង្ខូច​នៅក្នុងរឿង ដែលរូបលោកនិយាយ មិនល្អអំពីលោកតែម ម៉ឺន ជាប្រធានសហព័ន្ធ ប្រដាល់គុនខ្មែរឡើយ ប្រសិនបើខ្ញុំឃើញម្ចាស់ម្តងទៀត ខ្ញុំនឹងប្រើតាមផ្លូវច្បាប់ ។

លោក អេ ភូថង

លោក អេ ភូថង បានបដិសេធទាំងស្រុង ចំពោះសំដីអាខោននេះដែរ បាននិយាយចោទប្រកាន់ មកលើរូបលោកមិនបាននិយាយ ពាក្យនេះទេហើយខ្ញុំក៏មិនបាន ស្គាល់ម្ចាស់អាខោននេះដែរ ។ សព្វថ្ងៃនេះកីឡាករស្រុកខ្មែរ យើងមានការរីកចម្រើនខ្លាំងណាស់ កីឡាករខ្លះបានចេញ ទៅប្រកួតស្រុកគេ ហើយកីឡាករនៅក្នុងមាន ទីផ្សារប្រកួតច្រើនទៀត ដោយសារតែការខិតខំប្រឹងប្រែង របស់លោកប្រធានសហពន្ធ័ តែម ម៉ឺន ទើបកីឡាករបានរីកចម្រើន ហើយកីឡាករធូរធាសឹង គ្រប់គ្នាមិនដូចជំនាន់ខ្ញុំទេ ។

លោក អេ ភូថង

អតីតកីឡាករប្រដាល់ ជើងចាស់បានបន្តថា រឿងលុយកាក់វិញ លោកប្រធានមិនបានដឹងទេ ពេលកីឡាករប្រកួត គឺកីឡាករទៅបើកលុយ តម្លៃខ្លួនដោយខ្លួនឯង ហើយគ្រូតាមបណ្ដាក្លិប ក៏ទៅ​បើកលុយក្លិបខ្លួនឯងដែរ លោកប្រធានអត់មាន ប៉ះពាល់រឿងលុយកាក់ទេ មានតែកីឡាករមានបញ្ហា លោកប្រធានជួយដោះស្រាយរហូត ហើយពាក្យដែលលោក អាខោនដែលនិយាយថា ខ្ញុំ​និយាយនោះខ្ញុំមិនបាន និយាយទេខ្ញុំសូមបដិសេធ ៕

សារដែលនិយាយបង្កាច់បង្ខូច​លោក អេ ភូថង

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thepost