បើទោះបីអាយុជ្រេរទៅហើយតែ អ្នកនាង ចាន់ កែវនិមល នៅតែស្រស់ស្អាត និងគួរឲ្យស្រលាញ់

ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង ចាន់ កែវនិមល កាន់តែមាន​ហាងឆេងខ្លាំងនៅក្នុងការងារជាពិធីការិនី ដោយបានលេចមុខ នៅតាមកម្មវិធីលំដាប់ជាច្រើន មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ន​នេះ នាងក៏កាន់តែមានភាពមមាញឹកខ្លាំងមិនធម្មតាដែរ។

អ្នកនាង ចាន់ កែវនិមល

តែមួយរយៈពេលនេះ គេសង្កេតឃើញ ទោះបីជារវល់នឹងការងារច្រើនយ៉ាងណាក្តី តែតារាស្រីរូបនេះ បានចំណាយពេលវេលា បញ្ចេញសកម្មភាពខំហាត់ប្រាណជាប្រចាំ ដែលខុសពីរាល់ដង។

អ្នកនាង ចាន់ កែវនិមល

យ៉ាងណាមិញ សម្រាប់លទ្ធផលនៃការខិតខំរបស់នាង ក៏មិនអន់នោះដែរ ដោយរូបរាងរបស់នាងក៏ហាក់ដូចជាប្រែខ្លាំង ក្បាលពោះរាបស្មើ រាងហាក់ដូចជាស្រឡូន មិនចាញ់ក្រមុំៗ ខណៈ​ការ​ខិត​ខំហាត់ប្រាណនេះ ត្រឹមរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះអាចឲ្យរូបរាងរបស់នាងស្រឡូនខ្លាំងបែបនេះ។

អ្នកនាង ចាន់ កែវនិមល

បន្ទាប់ពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនបានសរសើរដល់រូបនាង ដែលទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏នាងនៅតែគិតគូពីបញ្ហាសម្រស់ជានិច្ច ជាពិសេស​រូបរាង​របស់នាងតែម្តង៕

តោះមកទស្សនារូបភាពរបស់អ្នកនាង ចាន់ កែវនិមល ទាំងអស់គ្នា៖​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload