ដល់ក! លោក Film ត្រូវក្រុមហ៊ុនមួយឆបោក អស់ប្រាក់ជាង៣លានបាត

ជាការពិតណាស់ ក្រៅពីអាជីពជាអ្នកសិល្បៈហើយនោះ ក៏មានតារាល្បីៗមួយចំនួន បានឆ្លៀតពេលវេលាខ្លះ បើកមុខជំនួញជាលក្ខណៈផ្ទាល់ខ្លួន ឫក៏ជាដៃគូសហការគ្នា ដោយក្នុងនោះ​តារា​សម្ដែងលោក Film Rattapoom ក៏មិនខុសគ្នាពីតារាផ្សេងៗនោះដែរ។

លោក Film Rattapoom

ជាក់ស្ដែង នាកាលពីពេលថ្មីៗនេះ តារាសម្ដែងរូបសង្ហា លោក Film ក៏ទើបតែបោះទុនរកស៊ី ជាមួយនឹងធនាគារថ្មីមួយ ដោយក្នុងនោះរូបលោក បានធ្វើជាតំណាងអ្នកផ្ដល់សិទ្ធិ សម្រាប់ការ​ទទួលចែកចាយម៉ាស៊ីនឆូតកាត ទូទាត់សាច់ប្រាក់ដ៏ធំមួយផងដែរ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយ គឺម្ចាស់ក្រុមហ៊ុនមួយនោះ ការពិតជាជនឆបោកទៅវិញ។

យ៉ាងណាមិញ រឿងរ៉ាវដែលទើបនឹងភ្ញាក់ផ្អើលមួយនេះ បានកើតឡើងបន្ទាប់ពីលោកបានបោះទុនប្រាក់ជាង៣លានបាត ដែលជាប្រាក់កក់ដំបូង ដើម្បីបញ្ជាការទិញម៉ាស៊ីនឆូតកាត ទូទាត់ប្រាក់ចំនួន១ម៉ឺនគ្រឿង ដោយក្នុងនោះ បានចំណាយពេលអស់ជាច្រើនខែមកហើយ ប៉ុន្តែបានមិនទទួលដំណឹង ឫក៏ទំនិញទាំងនោះឡើយ។

ជាមួយគ្នានេះដែរ កាលពីល្ងាចម្សិលមិញនេះ រូបលោក ព្រមទាំងបងប្រុសរបស់លោក ក៏បានសម្រេចចិត្តថាដាក់ពាក្យបណ្ដឹង ទៅលើក្រុមហ៊ុនមួយនោះ ដើម្បីដោះស្រាយតាមផ្លូវច្បាប់តែម្ដង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload