ឡូយកប់! មិនត្រឹមតែជាង ទូក ង វែងជាងគេបំផុតក្នុងលោកទេ តែថែមទាំងច្រវ៉ា ​………..

ទូក ង វែងជាងគេលើលោកដែលមានឈ្មោះថា​ “កម្ពោជិកបុត្តាខេមរាតរី” ដែលទើបតែសាងសង់រួចរាល់ និងដើម្បីត្រៀមឲ្យគណៈកម្មការ World Guinness Record ចុះ​មក​ត្រួតពិនិត្យមើល​ ដើម្បី​វាយតម្លៃ​ក្នុង​ការ​ដាក់​ទូក ង វែង​ជាង​គេ​នៅ​ក្នុង​កំណត់ត្រា​ពិភពលោក​។

អ្វីដែលពិសេសនោះ ទូក ងនេះមិនមែនត្រឹមតែវែងនោះទេ ថែមទាំងច្រវ៉ាអុំក៏រំលេចចេញជាទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដែរ នៅពេលដែលយកមកផ្គុំគ្នា។ សូមជម្រាបផងដែលថា ទូក ង ដែលវែងជាងគេបំផុតនេះ មាន​ប្រវែង​ ៨៥,៥​ម៉ែត្រ ដោយ​អាចផ្ទុក​មនុស្សបានរហូត​ចំនួន ​១៧៩​នាក់ឯណោះ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambo-fresh