អបអរសាទរ! ក្រុមអ្នកវិទ្យាសាស្រ្ត បានប្រើប្រាស់ទឹកនោម ដើម្បីឥដ្ឋ​សំណង់​បានហើយ

RT បាន​ចុះផ្សាយ​ព័ត៌មាន​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ Cape Town អាហ្វ្រិក​ខាងត្បូង​មានគំនិត​ច្នៃប្រឌិត​បង្កើតបាន​ឥដ្ឋ​ពិសេស​ដែល​ស្និទ្ធស្នាល​នឹង​បរិស្ថាន​។​ក្រុម​ស្រាវជ្រាវ​វ័យក្មេង​នេះ​បាន​ប្រមែប្រមូល​ទឹកនោម​ពី​បន្ទប់​អនាម័យ​បុរស​ក្នុង​សាលា រួច​យ​កវាម​កលាយជា​មួ​យខ្សា​ច់ និង​ប្រភេទ​មេរោគ បង្ក​បង្កើតជា enzyme urease។

​បណ្ឌិត Dyllon Randall (​ឆ្វេង​) និង​និស្សិត​ដែល​ចូលរួម​ការស្រាវជ្រាវ​

​ក្នុង​ដំណើរការ​នៃ​កំណក carbon មេរោគ​នឹង​ជួយ​ឱ្យ​សារធាតុ​ចម្រុះ​នេះ​កក ហើយ​រឹង​ក្នុង​សីតុណ្ហភាព​ធម្មតា ដោយ​ពុំ​ចាំបាច់​ត្រូវ​ដុត​ដល់​ទៅ​១៤០០​អង្សា​សេ នាំឱ្យមាន​សំណល់ CO2 ដូច​វិធី​ផលិត​ឥដ្ឋ​មុននេះ​ទេ ។​ជាក់ស្តែង​តាម​វិធី​នេះ សារធាតុ enzyme urease នឹង​បំបែក​Ure ក្នុង​ទឹកនោម ហើយ​បង្កើត​ទៅជា calcium carbonate តាមរយៈ​ប្រតិកម្ម​គីមី​។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ​បណ្ឌិត Randall ប្រសិនបើ​អ្នក​ទុកឱ្យ​មេរោគ​ដ៏​តូច​ល្អិត​នេះ​ធ្វើ​សកម្មភាព​យូរ​ប៉ុនណា នោះ​ផលិតផល​ឥដ្ឋ​ក៏​កាន់តែ​រឹង​ជាមុន​ប៉ុណ្ណឹង​ដែរ​។​យើង​អាច​ម្ចាស់ការ​លើ​កម្រិត​រឹង​រប​ស់​ឥដ្ឋ​។​

​ឥដ្ឋ​ជីវសាស្ត្រ​ត្រូវបាន​បង្កើតឡើង​ពី​ទឹកនោម ខ្សាច់​និង​មេរោគ​

​ម្យ៉ាងវិញទៀត កម្រិត​រឹង​និង​រូបភាព​នៃ​ឥដ្ឋ​ជីវសាស្ត្រ​អាច​ប្រែប្រួល​តាម​បំណង​ចង់បាន​។ ពិសេស​វត្ថុ​ធាតុ​សំណង់​នេះ​មាន​ភាព​រឹង​ជាង​ថ្មកំបោរ​ដល់​ទៅ​៤០​ភាគរយ​ឯណោះ​។​

​ប្រយោជន៍​សំខាន់​មួយទៀត​គឺ​ក្នុង​ដំណើរ​ការផលិត​ឥដ្ឋ​ជីវសាស្ត្រ វា​នូវ​បន្សល់ទុក​ផលិតផល​បន្ទាប់បន្សំ​គឺ nitrogen និង kali, អាច​យកទៅ​ប្រើ​ក្នុងការ​ផលិត​ជី​។ តាម​មេក្រុម​ស្រាវជ្រាវ​រូបនេះ​អះអាងថា ទឹកនោម​គឺជា​«​មាស​រាវ​» ។​បរិមាណ​ទឹកនោម​មាន​ផ្ទុក​៨០​ភាគរយ nitrogen 56% phosphorus និង 63% kali៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cen