ល្អណាស់! រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រកាសឱ្យ ពលរដ្ឋថតរូប​ទីតាំង​ផ្លូវ​ខូច​នេះ ផ្ញើ​ទៅ​ក្រសួង​ភ្លាម​ ព្រោះ ………

បើ​ពលរដ្ឋ​ឃើញ​មាន​ផ្លូវ​ខូច​កន្លែង​ណា ដែល​ចង់​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោះស្រាយ​នោះ ពលរដ្ឋ​ត្រូវ​ថតរូប​ទីតាំង​ផ្លូវ​ខូច​នេះ ផ្ញើ​ទៅ​ក្រសួង​ភ្លាម​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​។​

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​រថយន្ត​ធុន​ធ្ងន់​នៅ​ព្រឹក​ថ្ង​ទី​៣១ តុលា​នេះ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា បញ្ហា​ផ្លូវ​ខូច ឬ​ផ្លូវ​សំបុកមាន់ លែង​ជា​កង្វល់​របស់​ពលរដ្ឋ​ទៀតហើយ​។ នោះ​ក៏​ព្រោះតែ​ក្រសួង​សាធារណការ នឹងដាក់​ឲ្យ​ដំណើរការ App របស់​ក្រសួង ដើម្បី​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ អំពី​បញ្ហា​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​។​

ផ្លូវខូចកន្លងមក (រូបតំណាង)

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បាន​និយាយថា រាល់​បញ្ហា​ផ្លូវ​ដែល​ពលរដ្ឋ ចង់​ឲ្យ​ក្រសួង​ដោះស្រាយ​ទាន់ពេលវេលា​នោះ គឺ​ពួកគេ​គ្រាន់តែ​ថតរូប​ផ្លូវ​ខូច​នេះ បញ្ជូនទៅ App​ក្រសួង​នោះ នឹងមាន​ការអន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ភ្លាម​ដែរ​។​

ផ្លូវខូចកន្លងមក (រូបតំណាង)

បើតាម​លោក ស៊ុន ចាន់ថុល ក្រសួង​នឹងដាក់​ឲ្យ​ដំណើរការ​App នេះ នៅ​ចុងឆ្នាំ​ខាងមុខ​។ ប៉ុន្តែ​លោក ស៊ុន ចាន់ថុល មិនទាន់​បញ្ជាក់ថា តើ​App​នោះ មាន​លក្ខណៈ​ដូចម្ដេច ? ហើយ​ត្រូវ​ទាញយក​មកប្រើប្រាស់​សម្រាប់​សុំ​អន្តរាគមន៍​ពី​ក្រសួង ដោយ​របៀប​ណា​ឡើយ​?

ផ្លូវខូចកន្លងមក (រូបតំណាង)

​ក្រៅពី​គម្រោង​ដាក់​ឲ្យ​ដំណើរការ App នេះ ក្រសួង​សាធារណការ ក៏​គ្រោង​បង្ហាញ​ព័ត៌មាន​ពី​អភិបាល​រាជធានី​ខេត្ត និង​អាជ្ញាធរ​ដែនដី ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ទាក់ទង​សុំ​ការអន្តរាគមន៍​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល​៕

ផ្លូវខូចកន្លងមក (រូបតំណាង)

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey