ងាយស្រួល! ចង់ដឹងពីប្រភពឡានមកពីប្រទេសណា សូមមើលតាមវិធីនេះ

រថយន្ត​ដែល​លក់​លើ​ទីផ្សារ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ទាំង​ថ្មី​និង​មួយ​ទឹក​ មាន​ប្រភព​ចេញ​រោងចក្រ​ផលិត​ក្នុង​ប្រទេស​ជា​ច្រើន រួម​មាន​ជប៉ុន, ថៃ ឬ អាមេរិក​ជា​ដើម។ មាន​វិធី​សាស្ត្រ​មួយ​អាច​ឲ្យ​​បាន​ដឹង​ពី​ប្រភព​​នៃ​រថយន្ត​នីមួយៗ។

គេ​អាច​ដឹង​ពី​ប្រភព​នៃ​រថយន្ត តាម​រយៈ​ការ​សង្កេត​មើល​លើ​​លេខ​ VIN ​ចំនួន​ ១៧ ​​របស់​​រថយន្ត​ ដែល​លេខ VIN នេះ​មាន​នៅ​លើ​រថយន្ត​ត្រង់​ផ្នែក​ជា​ច្រើន​រួម​មាន​ ផ្នែក​ខាង​មុខ​ក្រោម​គម្រប​ឡាន, នៅ​​ផ្នែក​ខាង​លើ​នៃ​​តាប្លូ, ខាង​ក្រោម​ផ្លិតទឹក​រថយន្ត និង​នៅ​លើ​ត្រចៀក​ទ្វារ​​របស់​តៃកុង​​រថយន្ត​ជា​ដើម។

នៅ​លើ​ខ្ទង់​ទី​ ១ នៃ​លេខ​ VIN គឺ​​ជា​​​កូដ​បញ្ជាក់​ពី​ប្រទេស​ដើម​កំណើត​នៃ​រថយន្ត ដោយ​ខ្ទង់​នេះ​អាច​​មាន​ជា​លេខ ឬ ជា​អក្សរ​ និង​មាន​អត្ថន័យ​ខុសៗ​គ្នា​ដូច​ខាង​ក្រោម ៖

  • 1-4-5 = អាមេរិក
  • 2 = កាណាដា
  • 3 = ម៉ិកស៊ីកូ
  • 6 = អូស្ត្រាលី
  • 8 = អាហ្សង់ទីន
  • 9 = ប្រេស៊ីល
  • J = ជប៉ុន
  • L = ​ចិន​
  • S = ចក្រភព​អង់គ្លេស
  • M = ថៃ
  • K = កូរ៉េ
  • V = បារាំង

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia