នគរបាលអន្ដោប្រវេសន៍ត្រួតពិនិត្យឃើញជនជាតិវៀតណាម០​៩នាក់ ដែល…

ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យគោលដៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ជនជាតិវៀតណាមទាំង០​៩នាក់ កាន់កាប់ឯកសារខុសច្បាប់

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានត្រួតពិនិត្យជនជាតិវៀតណាម ចំនួន​៩០នាក់ ស្រី​៦០នាក់ ក្នុងនោះមានជនជាតិវៀតណា​ម ចំ​នួន៨១នាក់ ស្រី៥៤នាក់ ជាអន្តោប្រវេសន្តស្របច្បាប់​។ ដោយឡែក ចំពោះជនជាតិវៀតណាម ចំនួន​០៩នាក់ ស្រី​០៦នាក់ លួចឆ្លងដែនចូលមកស្នាក់នៅ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដោយខុសច្បាប់​។

ជនជាតិវៀតណាម

បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក​ ហៃសីឡា ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការចម្រុះបានបញ្ជូនជានជាតិវៀតណាម ចំនួន​០៩នាក់ ស្រី០៦នាក់​ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕

ឯកសាររបស់ជនេជាតិវៀតណាម

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia