ងាយដូចបកចែក! បើចង់សម្រក​​​ខ្លាញ់​​​ក្បាល​ពោះ​​បែបធម្មជាតិ

វិធី​សម្រក​ជាតិ​ខ្លាញ់​ដែល​នឹង​បង្ហាញ​ជូន​នៅ​ពេល​នេះ គឺ​ទឹក​ក្រូចឆ្មារ​លាយ​ជា​មួយ​អំបិល​។ ក្រូចឆ្មារ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់​ បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន ​សម្រួល​ចរន្ត​ឈាម និង​បង្កើន​សមត្ថភាព​រំលាយ​អាហារ​។ ចំណែក​អំបិល​លាយ​ក្រូចឆ្មារ​អាច​ជួយ​ឱ្យ​រាង​កាយ​ស្រូប​យក​ជាតិ​កាល់ស្យូម​បាន​យ៉ាង​ងាយ​ស្រួល​។

វិធី​ធ្វើ​៖

  • ច្របាច់​ក្រូច​ឆ្មារ​មួយ​ផ្លែ​យក​តែ​ទឹក​
  • ចាក់​ទឹក​​ក្ដៅ​ឧណ្ហ​ៗ១​លីត្រ​ចូល​ដប ឬ​កែវ​ ហើយ​ចាក់​អំបិល​មួយ​ស្លាប​ព្រា​បាយ​ចូល កូរ​រហូត​ដល់​រលាយ​ រួច​ចាក់​ទឹក​ក្រូចឆ្មារ​ចូល កូរ​ឱ្យ​សព្វ​ម្ដង​ទៀត​។

ផឹក​ទឹក​ក្រូចឆ្មារ​លាយ​អំបិល​នេះ​មួយ​កែវ​ជា​ប្រចាំ​​នៅ​ពេល​ព្រឹក​ ដើម្បី​ជួយ​សម្រក​ទម្ងន់​ និង​បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ។ សម្រាប់​ការ​អនុវត្ត​ដំបូង អ្នក​ប្រហែល​មិន​ទម្លាប់​នឹង​រសជាតិ​ប្រៃ​ជូរ​របស់​ក្រូចឆ្មារ និង​អំបិល ប៉ុន្តែ​ពីរ​បី​ថ្ងៃ​ទៅ អ្នក​នឹង​ទម្លាប់​បាន​ជា​មិន​ខាន​។

ផល​ល្អ​មួយ​ទៀត​នៃ​ទឹក​ក្រូចឆ្មារ​លាយ​អំបិល​នេះ គឺ​អ្នក​អាច​ញ៉ាំ​អាហារ​បាន​តាម​ចិត្ត​ចង់ មិន​ចាំបាច់​តម​អាហារ​អ្វី​ឡើយ ព្រោះ​ទឹក​ដ៏​អស្ចារ្យ​មួយ​នេះ​នឹង​ចូល​ទៅ​ជួយ​សម្រួល​ការ​រំលាយ​អាហារ និ​ងកាត់​បន្ថយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​បាន​។

សម្រាប់​អ្នក​កើត​ជំងឺ​ក្រពះ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ព្រោះ​ក្រូចឆ្មារ​និង​អំបិល​អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ដល់​ក្រពះ​ដែល​កំពុង​ឈឺ៕​​ ​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kanha.sabay