មេដឹកនាំកំពុងកាន់ដំណែងទាំង ១០ ដែលមានអាយុច្រើនជាងគេបំផុតនៅលើពិភពលោក

ធ្វើជាមេដឹកនាំប្រទេស ឬស្ថាប័នទាំងមូល គឺជារឿងដែលពិបាក និងស្មុគស្មាញខ្លាំងណាស់ ពីព្រោះត្រូវមានកាតព្វកិច្ច និងការទទួលខុសត្រូវខ្ពស់ទៅលើការគ្រប់គ្រងប្រទេស ឬស្ថាប័នទាំងមូល ហើយមេដឹកនាំខ្លះបាត់បង់ជីវិតទាំងវ័យក្មេងដោយសារតែបំរើផលប្រយោជន៍ប្រទេស ឬស្ថាប័ននោះទាំងកំពុងតែកាន់ដំណែងក្តី តែក៏មានមេដឹកនាំខ្លះនៅបន្តកាន់ដំណែងបើទោះបីជាមានអាយុច្រើនយ៉ាងណាក្តី។ តើអ្នកទាំងអស់គ្នាមានដឹងទេថា តើមេដឹកនាំកំពូលរូបណាដែលកំពុងកាន់ដំណែង ហើយមានអាយុច្រើនបំផុត? មានអាយុប៉ុន្មានដែរ? ស្ថិតនៅប្រទេសណា? កំពុងកាន់ដំណែងអ្វីដែរ? ហើយធ្លាប់ធ្វើជាអ្វីដែរពីមុនមក? តោះកុំឲ្យខាតពេលយូរ ដែនដីនៃការចែករំលែក សូមលើកយក មេដឹកនាំ ១០ រូប នៅលើពិភពលោកដែលមានដូចខាងក្រោមនេះ៖

១០) លោក Paul Biya ជាប្រធានាធិបតីប្រទេសកាមេរូន (អាយុ ៨៤ ឆ្នាំ)

លោក Paul Biya ជាប្រធានាធិបតីប្រទេសកាមេរូន កាន់ដំណែងនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ១៩៨២-បច្ចុប្បន្ន ហើយលោកក៏ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីប្រទេសកាមេរូន ដែលកាន់ដំណែងនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ១៩៧៥-៦ ខែវិច្ឆិកា ឆ្នាំ១៩៨២។

៩) លោក Sir Colville Young ជាអគ្គទេសាភិបាលប្រទេសបេលី (អាយុ ៨៤ ឆ្នាំ)

លោក Sir Colville Young ជាអគ្គទេសាភិបាលប្រទេសបេលី កាន់ដំណែងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៣-បច្ចុប្បន្ន។

៨) លោកស្រី Dame Marguerite Pindling ជាអគ្គទេសាភិបាលប្រទេសបាហាម៉ាស (អាយុ ៨៥ ឆ្នាំ)

លោកស្រី Dame Marguerite Pindling ជាអគ្គទេសាភិបាលប្រទេសបាហាម៉ាស កាន់ដំណែងនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៤-បច្ចុប្បន្ន ហើយលោកស្រីក៏ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីប្រទេសបាហាម៉ាស ដែលកាន់ដំណែងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ១៩៧៣-២១ ខែសីហា ឆ្នាំ១៩៩២។

៧) លោក Raúl Castro ជាប្រធានាធិបតីប្រទេសគុយបា (អាយុ ៨៦ ឆ្នាំ)

លោក Raúl Castro ជាប្រធានាធិបតីប្រទេសគុយបា កាន់ដំណែងនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០០៦-បច្ចុប្បន្ន ហើយក៏ជាអគ្គលេខាបក្សកុម្មុយនីស្សទី១ ចាប់ពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១១-បច្ចុប្បន្ន, ហើយលោកក៏ធ្លាប់ធ្វើជាអនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីនៃប្រទេសគុយបាចាប់ពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៧៦-២៤ ខែកុម្ភៈ ឆ្នាំ២០០៨ និងធ្លាប់ធ្វើជាអគ្គលេខាបក្សកុម្មុយនីស្សទី២ ចាប់ពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ១៩៦៥-១៩ ខែមេសា ឆ្នាំ២០១១។

៦) លោក Sir Philip Greaves ជាអគ្គទេសាភិបាលប្រទេសបាបាដុស (អាយុ ៨៦ ឆ្នាំ)

លោក Sir Philip Greaves ជាអគ្គទេសាភិបាលប្រទេសបាបាដុស កាន់ដំណែងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៧-បច្ចុប្បន្ន។

៥) ព្រះអង្គ Sabah Al-Sabah ជាព្រះមហាក្សត្រប្រទេសគុយវ៉ែត (អាយុ ៨៨ ឆ្នាំ)

ព្រះអង្គ Sabah Al-Sabah ជាព្រះមហាក្សត្រប្រទេសគុយវ៉ែត កាន់ដំណែងនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០០៦-បច្ចុប្បន្ន។

៤) លោក Kim Yong-nam ជាប្រធានសភាជាន់ខ្ពស់ប្រទេសកូរ៉េខាងជើង (អាយុ ៨៩ ឆ្នាំ)

លោក Kim Yong-nam ជាប្រធានសភាជាន់ខ្ពស់ប្រទេសកូរ៉េខាងជើង កាន់ដំណែងនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ១៩៩៨-បច្ចុប្បន្ន។

៣) លោក Beji Caid Essebsi ជាប្រធានាធិបតីប្រទេសទុយនីស៊ី (អាយុ ៩០ ឆ្នាំ)

លោក Beji Caid Essebsi ជាប្រធានាធិបតីប្រទេសទុយនីស៊ី កាន់ដំណែងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤-បច្ចុប្បន្ន ហើយលោកក៏ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីប្រទេសទុយនីស៊ី ដែលកាន់ដំណែងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១១-២៤ ខែធ្នូ ឆ្នាំ២០១១, ធ្លាប់ធ្វើជាប្រធានសភាប្រទេសទុយនីស៊ី ដែលកាន់ដំណែងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ១៩៩០-៩ ខែតុលា ឆ្នាំ១៩៩១ ហើយធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស ដែលកាន់ដំណែងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៩៨១-១៥ ខែកញ្ញា ឆ្នាំ១៩៨៦។

២) ម្ចាស់ក្សត្រី Elizabeth II ជាព្រះមហាក្សត្រនៅ ១៦ ប្រទេស (អាយុ ៩១ ឆ្នាំ)

ម្ចាស់ក្សត្រី Elizabeth II ជាព្រះមហាក្សត្រនៅ ១៦ ប្រទេស កាន់ដំណែងនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ១៩៥២-បច្ចុប្បន្ន។

១) លោក Robert Mugabe ជាប្រធានាធិបតីប្រទេសសុីមបាវ៉េ (អាយុ ៩៣ ឆ្នាំ)

លោក Robert Mugabe ជាប្រធានាធិបតីប្រទេសសុីមបាវ៉េ កាន់ដំណែងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៨៧-បច្ចុប្បន្ន ហើយលោកក៏ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីប្រទេសសុីមបាវ៉េ ដែលកាន់ដំណែងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ១៩៨០-២២ ខែធ្នូ ឆ្នាំ១៩៨៧ និងធ្លាប់ធ្វើជាប្រធានសហភាពអាព្រិច ដែលកាន់ដំណែងនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៥-៣០ ខែមករា ឆ្នាំ២០១៦។

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia