កម្ពុជាគ្រោង​បញ្ជូន​រូបសំណាក​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​ដាក់​តាំងនៅប្រទេស​រ៉ូ​ម៉ា​នី

រាជរដ្ឋាភិបាល​កម្ពុជាគ្រោង​បញ្ជូន​រូបសំណាក​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​ដាក់​តាំងនៅ​ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​នី ក្នុង​ទីក្រុង​ប៊ុ​យ​កា​រ៉េ​ស ប្រទេស​រ៉ូ​ម៉ា​នី នា​ពេល​ខាង​មុខ​នេះ ដើម្បី​ឧទ្ទិស​ដល់​ស្ថាបនិក អង្គការ
​ហ្វ្រ​ង់​កូ​ហ្វូ​នី​អន្តរជាតិ ក៏​ដូច​ជា​និមិត្តរូប​នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​រ៉ូ​ម៉ា​នី​។

រូបសំណាក​ព្រះ​បរម​រតន​កោដ្ឋ

រូបសំណាក​ព្រះបាទ នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ដែល​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​យក​ទៅ​ដាក់​តាំងនៅ​ក្រៅប្រទេស​នេះ មាន​ទំហំ​ទទឹង​កន្លះ​ម៉ែត្រ និង​កម្ពស់​កន្លះ​ម៉ែត្រ​។ នេះ​បើ​យោង​តាម​ឯកសា​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​ពិធី​បង្ហាញ​ដល់​អ្នក​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា​នេះ​។

ព្រះ​បរម​រតន​កោដ្ឋ

មន្ត្រី​ក្រសួង​វប្បធម៌ បានឱ្យ​ដឹង​ថា ការ​បញ្ជូន​រូបសំណាក​ព្រះបាទ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ទៅ​ដាក់​តាំង​បង្ហាញ​នៅ​ប្រទេស​រ៉ូ​ម៉ា​នី​នេះ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​រដ្ឋាភិបាល​រ៉ូ​ម៉ា​នី ដែល​បាន​សុំ​ការ​អនុ​ញ្ញាត​ពី​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា កាលពី​ឆ្នាំ​២០១៧​។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​នី​នៅ​ទីក្រុង​ប៊ុ​យ​កា​រ៉េ​ស ក្រៅពី​ការ​តាំង​រូបសំណាក​ព្រះបាទ​បរម​រតន​កោដ្ឋ ក៏​នឹង​មានការ​ដាក់​តាំង​រូបសំណាក​ស្ថាបនិក​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី អន្តរជាតិ​ចំនួន​២​រូប​ផ្សេង​ទៀត​រួម​មាន​​ លោក Lebpod sedar sengher អតីត​ប្រធានាធិបតី​សេ​ណេ​ហ្គា​ល់ និង​លោក Habib bourguiba អតីត​ប្រធានាធិបតី​ទុ​យ​ណេ​ស៊ី​។ បច្ចុប្បន្ន​នេះ​រូបសំណាក់​អតីត​ប្រធានាធិបតី​សេនី​ហ្គា​ល់ ត្រូវ​បាន​ដាក់​តាំង​រួចរាល់​ហើយ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily