គួរយល់ដឹង! បើប្រទះឃើញសញ្ញាទាំងនេះ សូមកុំទិញសាច់ជ្រូកឱ្យសោះ

វាជារឿងមួយគួរឱ្យភ្ញាក់ផ្អើលខ្លាំងនៅពេលដែលអ្នកបានដឹងពីពពួក​សាច់ជ្រូក​ប្តូរ​ពណ៌​ទៅ​ជា​ក្រ​ម៉ៅ ធុំក្លិន​អា​សោធ​…​ប៉ុន្តែ​នៅពេល​ត្រូវបាន​ជ្រលក់​ក្នុង​សារធាតុ​គីមី វា​ប្រែ​ក្លាយទៅជា​ក្រហមច្រាល​ដូច​ទើប​ព្រលះ​នៅលាន​សត្វឃាត។ នេះ​ជា​វិធី​ដែល​បន្លំ​ភ្នែក អ្នកទិញ​បាន​យ៉ាង​ងាយ។​

​ថ្វី​ត្បិត​អតិថិជន​ជា​ច្រើន​បានដឹង​ ឮ​ព័ត៌មាន​នេះ តែ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ដឹង​ថា​ជា​សាច់ជ្រូក “​ល្អ​”និង “​កខ្វក់​” នោះ ពេលខ្លះ​ទាល់តែ​បរិភោគ​ទើប​ភ្ញាក់ខ្លួន​ព្រើត “​ចោល​ស្តាយ ហូប​ទៅ​ប៉ះពាល់​សុខភាព​”។​

​អ្នកលក់​ដែល​បាន​បោះចោល​របរ​នេះ​ប្រាប់​ថា បើ​ប្រទះឃើញ​សាច់មាន​សញ្ញា​ខាងក្រោម “​កុំ​ទិញ​ឲ្យសោះ​”។​

១) ​យកដៃ​ចាប់​សាច់ បើ​ឃើញ​វា​ស្អិតៗ​ជាប់​ដៃ​គឺ​កុំ​ទិញ​

​មូលហេតុ​គឺ៖ សាច់​ជ្រូក​ដែល​គុណភាព​ប្រែប្រួល (​ខូច​) វាក​កើត​នូវ​ពពួក​មេរោគ​យ៉ាងច្រើន។ សារធាតុ​បំប្លែង​របស់​ពួក​វា​ធ្វើ​ឲ្យ​ផ្នែក​ខាងក្រៅ​នៃ​សាច់​ជាប់​ស្អិតៗ។​ សាច់​ល្អ​គឺ​វា​ស្ងួត សំឡឹង​មើល​ផ្នែក​ខ្លាញ់​វា​ហាក់​សើមៗ តែ​ពុំ​ស្អិត​ជាប់ដៃ​ទេ។​

២) ​សាច់​ជ្រូក​ដែល​មាន​កម្រាស់​ខ្លាញ់​ក្រោម ១ សង់ទីម៉ែត្រ​

​ស្រទាប់​ខ្លាញ់​នៅ​នឹង​សាច់​ស្តើង​ឬ​ក្រាស់​ទាក់ទង​ដល់​ពូជ​ជ្រូក។ ជាធម្មតា​ពូជ​ជ្រូក​ទូទៅ​មាន​ស្រទាប់​ខ្លាញ់​ក្រាស់​គួរសម មានតែ​ពូជ​ជ្រូក​អង្ករ​ទេ ដែល​មាន​ខ្លាញ់​ស្តើង។​ ​ពិសេស​សាច់ជ្រូក​ដែល​ប្រើ​អ័រម៉ូន​បង្កើន​ទម្ងន់​ខ្លាំង នោះ​សាច់​របស់​វា​ចាប់​ភ្នែក​ណាស់ តែ​ស្រទាប់​ខ្លាញ់​របស់​វា​មិន​ដល់​១​សង់ទីម៉ែត្រ​ទេ ។ តំណ​ភ្ជាប់​រវាង​សាច់ និង​ស្បែក​វា​មិន​ស្អិត​ជាប់​ស្វិត​ទេ ពេល​ហាន់​វា​នោះ​ស្រទាប់​នេះ​ងាយ​រលេះ​ចេញ​ពី​គ្នា។

៣) ​ផ្ទៃ​លើ​នៃ​សាច់​មិន​រលើបរលោង​ទេ៖

​មាន​តែ​សាច់​ជ្រូក​ល្អ​ទេ ដែល​សាច់ ស្បែក របស់​វា​រលើបរលោង មាន​ពណ៌​ក្រហម (​មិនមែន​ក្រហម​ក្រ​ម៉ៅ​ទេ​)។​

​សាច់​ខូចគុណភាព មាន​ពណ៌​ក្រ​ម៉ៅ ហើយ​បើ​សាច់ជ្រូក​មាន​ជំងឺ​វិញ វា​មាន​ពណ៌​ស្ទើរ​ខ្មៅ​ស្រ​អាប់។ ពេល​ហាន់​វា​នោះ​នឹង​ឃើញ​មាន​ស្នាម​ក្រហម​ឆ្នូតៗ ហើយ​បើ​ជ្រូកបា​វិញ​នោះ ពិតជា​មាន​ក្លិន​ពិបាក​ទ្រាំ ស្បែក​វា​ក្រាស់ ហើយ​ជា​ផ្នត់ៗ។ សាច់ជ្រូក​ល្អ​វា​រលើបរលោង តែ​ស្ងួត​ពណ៌​មិន​ក្រ​ម៉ៅ​។

៤) សាច់​មិន​ល្អ​គឺ​មាន​សភាព​រឹង​ក្រ​ញ៉​ង់

​សាច់ជ្រូក​ល្អ​វា​មាន​សភាពរ​ស់​ដោយ​គ្រាន់តែ​យក​ចង្អុលដៃ​ទៅ​ចុច​វា​នឹង​ស្រុត ហើ​ពេលដ​កដៃ​វា​នឹង​វិល​មក​សភាព​ដើម​វិញ។ ​ចំណែក​សាច់ជ្រូក​កខ្វក់​នោះ​ផ្នែក​ប្រូតេអ៊ីន នោះ​ខ្លាញ់​របស់​វា​ធ្វើការ​បំប្លែង ធ្វើ​ឲ្យ​លែង​មាន​សភាព​ផ្សាភ្ជាប់​គ្នា​ល្អ ក្លាយទៅជា​រឹង​ក្រ​ញ៉​ង់ (​មិន​មាន​សភាព​រស់​រវើក​)។ ជ្រូក​ដែល​គេ​បាញ់​បញ្ចូល​ទឹក​ក៏​មាន​សភាព​ដូច​ជ្រូក​កខ្វក់ ឬ​ជ្រូក​គីមី​ដែរ។​

​សាច់ជ្រូក​ល្អ​មាន​សភាព​ទន់​យឺត រស់​រវើក​

៥) ​សាច់​ជ្រូក​ដែល​មាន​ចំណុច​គ្រើមៗ​ប៉ុន​គ្រាប់​អង្ករ៖

​ពេល​ឃើញ​សាច់​កំភួន សាច់​ស្មា សាច់​ច្រឡក ។​ល​។ ដែល​មាន​ចំណុច​គ្រើមៗ​ប៉ុន​គ្រាប់​អង្ករ​លេចឡើង ត្រូវ​ពិនិត្យ​ឲ្យ​ម៉ត់ចត់។ វា​អាច​ជា​ជង្រុក​នៃ​ពពួក​ព្រូន តេន​ញ៉ា។ ពេល​ហាន់​វា​អ្នក​អាច​ប្រទះ​ឃើញ​វា​ជ្រុះ​ធ្លាក់​ជា​កង់ៗ ដាច់ខាត​មិន​ត្រូវ​បរិភោគ ព្រោះ​វា​អាច​ចម្លងរោគ​ធ្ងន់ធ្ងរ​ដល់​អ្នក​បាន។

៦) ជញ្ជ្រាំង​មាន​កន្តួល​ក្រហមៗ៖

​ដើម្បី​ឲ្យ​ប្រាកដ អ្នក​យក​ក្រចកដៃ​ដ​ករោម​ជាប់​ស្បែក​វា ២-៣​សរសៃ ហើយ​ពិនិត្យ​មើល បើ​ឃើញ​គល់​រោម​នោះ​មាន​ពណ៌​ក្រហមៗ​គឺជា​ជ្រូក​គីមី​ខូចគុណភាព​ហើយ ព្រោះ​សាច់ជ្រូក​ល្អ​ពេល​អ្នក​ដក​ជញ្ជ្រាំង​រោម​វា​គឺ​វា​នៅ​ស​ដដែល៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ topnews4khmer