ជូនដំណឹង!​ កម្ពុជា នឹងមានភ្លៀងធ្លាក់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី​ ៥នេះតទៅហើយ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានជូនដំណឹងដល់ប្រជាជនកម្ពុជាកំពុងបន្តរងឥទ្ធិពល​ខ្យល់​បក់​មួយ​ពី​ទិសខាងកើត (សមុទ្រ​ចិន​ខាងត្បូង) រយៈពេល​ពេល​១​សប្តាហ៍​។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចុះ​ផ្សាយ​ថា ប្រទេស​កម្ពុជា​ រង​អាកាសធាតុ​ចុះ​ត្រជាក់ សីតុណ្ហភាព​អប្បបរមា ១៩អស្សារ ដល់ ២១អស្សារ នៅ​តាម​ខេត្តមួយចំនួនដូចជា ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី ចាប់​ពីថ្ងៃទី១ ដល់​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ និងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម នៅតាមតំបន់ទំនាបកណ្តាល ភាគខាងត្បូង និងតំបន់មាត់សមុទ្រ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ topnews4khmer