ញាក់សាច់! ឈុតមួយក្នុងរឿង«កូនពស់កេងកង»ស្រាតននោលគោកគ្មាន….

ខណៈខ្សែភាពយន្តភាគដែលជាស្នាដៃដឹកនាំរបស់ លោក ហៃ សំអាង គឺរឿង «កូនពស់កេងកង» ត្រៀមដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នោះ មានទស្សនិជនជាច្រើនទន្ទឹមរង់ចាំទស្សនា។

រឿង «កូនពស់កេងកង»

ទន្ទឹមគ្នានេះ បើងាកមកកញ្ញា ឌុច លីដា ដែលជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនេះវិញ ហាក់សម្តែងនូវអារម្មណ៍ភ្ញាក់ផ្អើល និងអៀនខ្មាស់ ភ័យស្លន់ស្លោរជាខ្លាំង អំឡុងពេលសម្តែងរឿងនេះ ដោយ​ក្នុងប្លង់មួយតម្រូវឱ្យ នាងសម្តែងជាមួយ លោក អែតវីន ត្រង់ឈុតនាងលួចមើលតួប្រុសងូតទឹក និងឈរសំឡឹងមើលខ្លួនប្រាណរបស់អែនវីន ស្រាតននោលគោក ឃើញគ្រឿង​ក្នុង​ស្រស់ពិតៗ​តែម្តង ធ្វើឱ្យ ឌុច លីដា ផ្ទាល់ភ័យសម្តែងមិនចង់ចេញ ដល់ថ្នាក់ភ្លេចប៉ារ៉ូលមិនដឹងថា ខ្លួនត្រូវចាប់ពីណាទៅណីនោះទេ។

លោក អែតវីន

ថ្លែងប្រាប់ Khmertalking តាមរយៈទូរស័ព្ទ កញ្ញា ឌុច លីដា បាននិយាយប្រាប់ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «ទស្សនិកជនមួយចំនួន ធ្លាប់តែឃើញក្នុងភាពយន្តមានប្លង់នាងស្រាត ឃើញខ្នងនៅពីក្រោយជាដើម ខណៈពេលថត គឺមានបច្ចេកទេស និងបិទបាំងខ្លួនត្រឹមត្រូវ មើលទៅដូចស្រាត ដោយឡែកសម្រាប់ក្នុងឈុតថតជាមួយអែតវី ក្នុងរឿង «កូនពស់កេងកង» នេះវិញ គឺអែត វីន ស្រាតស្រស់ៗពិតៗតែម្តង។ នាងថា នេះជាលើកទីមួយហើយ ដែលសម្តែងជាមួយតួប្រុស ហើយឃើញគ្រឿងក្នុងពិតៗបែបនេះ ដល់ថ្នាក់ពេលថត រូបនាងផ្ទាល់ដែលមិនមែនជាអ្នកស្រាត អៀន ភ័យយ៉ាងខ្លាំង ដល់ថ្នាក់ភ្លេចប៉ារ៉ូលថត មិនដឹងថាត្រូវចាប់ផ្តើមនិយាយពីណាទៅណា» 

កញ្ញា ឌុច លីដា

លើសពីនេះ កញ្ញា ឌុច លីដា បានបន្តថា «ក្នុងឈុតមួយនេះ សម្រាប់ទស្សនិជនដែលកំពុងរងចាំតាមដាន ពេលបានទស្សនាហើយ នឹងមានអារម្មណ៍ថាអៀនខ្មាសជំនួសនាងតែម្តង។ អ្វីដែលពិសេសសម្រាប់រូបនាងផ្ទាល់ ដែលជាតួអង្គសម្តែងក៏មិនខុសពីទស្សនិជននោះទេ គឺកំពុងតែទន្ទឹមរងចាំទស្សនាភាពយន្តភាគ «រឿងកូនពស់កេងកង» នេះដូចគ្នា» 

កញ្ញា ឌុច លីដាក្នុងរឿងកូនពស់កេងកង

នាងសង្ឃឹមយ៉ាងមុតមាំថា រឿងនេះ នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ព្រោះគ្រប់ឈុតឆាករសម្តែង គឺសម្រិតសម្រាំងយ៉ាងខ្លាំង លើសពីនេះ បើនិយាយពីទេសភាពធម្មជាតិ រមណីយដ្ឋាន និងប្រាង្គប្រាសាទអង្គរវិញ គឺក្នុងរឿងនេះបានផ្តិតយកជាច្រើនកន្លែង ដែលទស្សនាហើយ ដូចទៅដល់ទីនោះពិតៗតែម្តង។

កញ្ញា ឌុច លីដានិងលោក អែតវីន

ជាចុងក្រោយ ស្រីស្រស់ទឹកមុខសិចស៊ី កញ្ញា ឌុច លីដា បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ពេលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំមួយនេះ ហើយនាងសំណូមពរឱ្យបងប្អូនខ្មែរ​ទាំងអស់ ចូលរួមទស្សនិកជនភាពយន្តខ្មែរ ដើម្បីលើកទឹកចិត្តដល់អ្នកសិល្បៈ ជាពិសេសឱ្យទីផ្សារភាពយន្តខ្មែរដំណើរការបានរីកចម្រើន៕

តោះមកទស្សនារូបភាពខាងក្រោមបន្ថែមទៀត៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload