អបអរសាទរ! ក្រុុមហ៊ុនអហ្វេស៊្រីវើលកម្ពុជា ទើបតែទទួលបាន…….

ក្រុមហ៊ុនអហ្វេស៊្រីវើលកម្ពុជា (Rf3 World Cambodia) ទើបបានទទួលពានរង្វាន់ពិភពលោក អាស៊ីប៉ាភិច ឆ្នាំ២០១៨ «Entrepreneur Excellence Award 2018» ដែលពាន់រង្វាន់នេះ ប្រគល់ជូនដល់បណ្តាសហគ្រិន និងក្រុមហ៊ុនឆ្នើមៗ ជាច្រើនរូបនៅអាស៊ីប៉ាភិច។

កម្មវិធីទទួលពានរង្វាន់ពិភពលោកនេះ រៀបចំឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពី លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia និងសមាជិក Rf3 World ជាច្រើន និងវត្តមាន របស់លោក ឈឹត គឹមយៀត សមាជិកព្រឹទ្ធសភាជាប្រធានកិត្តិយសរបស់ APC និងជានាយករងគណៈកម្មាធិការ កិច្ចការបរទេស ប្រព័ន្ធព័ត៌មាន និងប្រតិបត្តិការអន្តរជាតិនៃកម្ពុជាផងដែរ។

ការចូលរួមរបស់ លោក ឈឹត គឹមយៀត ក្នុងកម្មវិធីពានរង្វាន់ពិភពលោកអាស៊ីប៉ាភិច នៅប្រទេសម៉ាឡេស៊ីឆ្នាំនេះ ជាតំណាងនៃប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាគណៈអធិបតីនៃកម្មវិធីពានរង្វាន់ពិភពលោកអាស៊ីប៉ាភិច។

សូមបញ្ជាក់ថា ក្រុមហ៊ុន Rf3 Worl Cambodia បានបង្កើតឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ដោយនាំចូល, លក់ និងចែកចាយផ្ដាច់មុខនូវផលិតផលគ្រឿងសម្អាង២ប្រភេទ រួមមាន៖ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ដែលបានចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ របស់ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia