កក្រើកទៀតហើយ! Floyd នឹងប្រគួតស៊ីសាច់ហុតឈាមជាមួយជើងខ្លាំងនៅអាស៊ី Tenshin នៅថ្ងៃទី….

អ្នកប្រដាល់អាមេរិក Floyd Mayweather បានឈានជើងចេញប្រកួតក្រៅប្រទេសជាលើកដំបូង ដោយត្រូវប៉ះកីឡាករជប៉ុន Tenshin Nasukawa ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Saitama ប្រទេសជប៉ុន ជាប្រកួតក្នុងកម្មវិធី Rizin 14 ដែលចំថ្ងៃឆ្លងឆ្នាំសកលតែម្ដង។

Floyd MayweatherនិងTenshin Nasukawa

បើតាមសារព័ត៌មាន BCC បានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតនៅទីក្រុងតូក្យូ នៅក្នុងថ្ងៃនេះអ្នកប្រដាល់អាមេរិក Floyd Mayweather វ័យ ៤១ឆ្នាំសញ្ជាតិអាមេរិក ប្រកួត ៥០ដងមិនដែលចាញ់បានប្រាប់ថា ការប្រកាស​អំពី​ទម្ងន់នឹងច្បាប់ប្រកួតគឺឲ្យដឹងនៅសប្តាហ៏ខាងមុខ តែអ្វីដែលមិនបានប្រាប់ឲ្យច្បាស់នោះ គឺលក្ខខណ្ឌប្រដាល់សកល ឬប្រដាល់សេរីនោះទេ។

Floyd Mayweather

ចំពោះកីឡាករជើងខ្លាំងជប៉ុន Tenshin Nasukawa ទើបតែមានវ័យ២០ឆ្នាំ តែបទពិសោធន៍ច្រើនក្នុងប្រដាល់សេរី ឬគុនចម្រុះ រូបគេបានឆ្លង់កាត់ប្រដាល់សេរីបាន ២៧ប្រកួតដែលមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ៕

Tenshin Nasukawa

 

ដកស្រង់ដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia