កប់ណាស់! រថយន្ត​ថ្មី​​ Nissan Navara PREMIUM PLUS មានសម្ថភាពដ៏អស្ចារ្យ

រថយន្ត​ថ្មី​ចុង​ក្រោយ​ស៊េរី Nissan Navara PREMIUM PLUS នេះ​គឺ​បាន​រួម​បញ្ចូល​​គ្នា​ជាមួយ NISSAN INTELLIGENT MOBILITY (NIM) បំពាក់​ជាមួយនឹង​មុខ​ងារ​​ការពារ សុវត្ថិភាព​ខ្ពស់ ដោយ​មាន​ពោង​ការពារ​សុវត្ថិភាព​ចំនួន ៧ គ្រាប់ (7 SRS Airbags) ដើម្បី​ធានា​ថា ក្រុម​គ្រួសារ​អ្នក និង​អ្នក គឺ​មាន​សុខ​សុវត្ថិភាព និង ដោយ​ប្រព័ន្ធការពារ​កម្រិត​ខ្ពស់​។

Nissan Navara PREMIUM PLUS

ពោង​ការពារ​សុវត្ថិភាព ៖

វា​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកាស​ជា​ផ្លូវការ និង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ពី​បទ​​បង្ហាញ​ផលិតផល ដែល​បង្ហាញ​ពី​ភាព​ជាក់ស្តែង និង​មុខងារ​របស់​រថយន្ត​។ រថយន្ត​ថ្មី​ចុង​ក្រោយ Nissan Navara PREMIUM PLUS នេះ​មិន​ត្រឹមតែ​ផ្តោត​សំខាន់​ទៅ​លើ​តែ​កត្តា​សុវត្ថិភាព​របស់​អ្នកដំណើរ​តែ​ប៉ុណ្ណោះ​នោះ​ទេ តែ​ថែម​ទាំង​មាន​បំពាក់​ជាមួយ​ប្រព័ន្ធ​រក្សា​បរិស្ថាន​ជុំវិញ​ជាមួយនឹង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​របស់​នី​សាន់ Intelligent Around View Monitor (i-AVM)​។

បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​របស់​នី​សាន់

មុខងារ Intelligent Around View Monitor របស់ Nissan ប្រើ​កាមេរ៉ា​បួន​គ្រាប់​ដើម្បី​ផ្តល់​នូវ​ទិដ្ឋភាព ៣៦០ ដឺ​ក្រេ បែប​ភ្នែក​បក្សី​នៅ​ជុំវិញ​រថយន្ត ដើម្បី​ជួយ​សម្រួល​ជាមួយ​ការ​​ចត​រថយន្ត និង​ក្នុង​ស្ថានភាព​ពិបាក ឬ​ការ​បត់បែន​នៅ​ជុំវិញ​ផ្លូវ​ដី​ដែល​ពិបាក​ៗ​។

កាមេរ៉ា​ចំនួន​បួន ត្រូវ​បាន​គេ​ដាក់​ឱ្យ​មា​នទី​តាំងនៅ​ខាង​មុខ ខាងក្រោយ និង​ចំហៀង​នៃ​រថយន្ត ហើយ​វាប​ម្លែ​ង​ចូល​ទៅ​ក្នុង​ឧ​បក​រណ៍​កែ​ច្នៃ​រូបភាព ដែល​ត្រូវ​បា​នប​ម្លែ​ង​ទៅ​ជា​ទិដ្ឋភាព​រួម​ដូច​ជា​ភ្នែក​របស់​បក្សី ហាក់ដូចជា​អ្នក​កំពុង​សម្លឹង​មើល​ពីលើ​ដំបូល​នៃ​រថយន្ត Nissan Premium Plus របស់​អ្នក​។

រថយន្ត​បំពាក់​ជាមួយនឹង​អេ​ក្រង់ 3D TFT ប្រាំ​អ៊ី​ង ប្រភេទ Advanced Drive-Assist™ Display (best- in-class ADAD) ដែល​អាច​កំណត់​ជម្រើស​ផ្តល់​ព័ត៌មាន​រហូត​ដល់ ៨ ផ្ទាំង​អាច​បញ្ជា​នៅ​លើ​ចង្កូត​បាន​។

មុខងារ​សោរ​ឆ្លាត​វៃ Intelligent Key (i-Key) ជាមួយ​ប៊ូ​តុង Push-Start Button ផ្តល់​ឱ្យ​អ្នកបើកបរ​អាច​ប្រតិបត្តិ​បញ្ឆេះ​រថយន្ត​ងាយស្រួល និង​បើកបរ​បាន​ភ្លាម​ៗ​។ អ្នកដំណើរ​នៅ​ក្នុង​រថយន្ត​នឹង​មាន​អារម្មណ៍​ថា​មាន​សីតុណ្ហភាព មាន​ផាសុកភាព​ងាយស្រួល និង​បង្ហាញ​ឌី​ជី​ថ​ល​ទំនើប នៃ​ម៉ាស៊ីនត្រជាក់​ស្វ័យប្រវត្តិ​ពេល​លេញ (Full Auto Air-Conditioning) ជាមួយនឹង​ការ​គ្របគ្រង​បរិយាកាស​ក្នុង​រថយន្ត​ដោយ Dual Zone Climatic Control បន្ថែម​ជាមួយនឹង​ប្រអប់​ម៉ាស៊ីនត្រជាក់​ខាងក្រោយ ដែល​ចែកចាយ​ខ្យល់​ត្រជាក់​ទៅ​គ្រប់កន្លែង​នៃ​កាប៊ី​ន​រថយន្ត​។

Nissan Navara PREMIUM PLUS ផ្តល់​នូវ​លក្ខណៈ​ពិសេស​នៃ​កៅអី​ស្បែក​ពោរពេញ​ដោយ​ភាព​អំណាច ៨ យ៉ាង គុណភាព​ល្អ និង​អម​សងខាង​ចង្កូត​អំណាច ២ យ៉ាង សម្រាប់​​អ្នកបើកបរ ខណៈ​ពេល​ដែល​អ្នកដំណើរ​ខាង​មុខ​ទទួល​បាន​កៅអី​ស្បែក ៤ យ៉ាង​។

ទាំង​អត្តសញ្ញាណ​នៃ Zero-Gravity ដែល​ត្រូវ​បាន​រចនា​ដោយ​អវកាសយានិក​របស់​ក្រុមហ៊ុន Nissan កញ្ចក់​មើល​ក្រោយ​ស្វ័យប្រវត្តិ មាន​សមត្ថភាព​កាត់​បន្ថយ​ចំណាំង​ផ្លាត​ជាមួយនឹង​ត្រីវិស័យ​ឌី​ជី​ថ​ល អនុញ្ញាត​ឱ្យ​អ្នកបើកបរ​ដឹង​ពី​ទិស​ដៅ​នៃ​ការ​បើកបរ​។

រថយន្ត Nissan Premium Plus បំពាក់​ជាមួយ​ម៉ាស៊ីន​ម៉ា​សូត 2.5 លី​ត្រ 4 ស៊ីឡាំង​នៅ​ខាងក្នុង DOHC 16- វ៉ាល់​ម៉ាស៊ីន VGS Turbo Intercooler លក្ខណៈ​ពិសេស​មាន​ថាម​ពល​អតិបរមា 190PS និង​កម្លាំង​បង្វិល​ជុំ​អតិបរិមា 450Nm​។ កម្លាំង​ម៉ាស៊ីន​នេះ​គឺ​ស្មើ​នឹង​ម៉ាស៊ីន 3.0 លី​ត្រ ម៉ា​ស៊ូ​ត​) ។

វា​ថែម​ទាំង​បំពាក់​ជាមួយនឹង​តួ​ស្រោប​ការពារ​ប្រអប់​ម៉ាស៊ីន​ដ៏​ធន់ វា​គឺ​រចនា​ឡើង​ដើម្បី​ធានា​​នូវ​កម្លាំង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ សន្សំ​សំចៃ​ទាំង​លើ​ផ្លូវ​ទូទៅ និង​ផ្លូវ​ពិបាក (off-road)​។
សុវត្ថិភាព​បើកបរ 4×4 ជាមួយនឹង Active Brake Limited Slip (ABLS) Hill Start Assist (HSA) និង Hill Descent Control (HDC)​។ នៅ​ពេល​ដែល​វា​បំពាក់​នៅ​លើ​រថយន្ត Nissan វា​គឺ​ប្រាកដ​ណាស់​ថា​ការ​បើកបរ​នឹង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​។

Nissan Navara PREMIUM PLUS បំពាក់​ជាមួយនឹង​ចង្កៀង​ដ៏​ស្រស់​ស្អាត ដែល​ជា​អត្ត​សញ្ញាណ​ដ៏​ថ្លៃថ្នូ LED Daytime Running Lights (DRL) ដែល​ធ្វើ​ឱ្យ​យានយន្ត​មាន​ភាព​ងាយស្រួល​ក្នុង​ការ​មើលឃើញ​ថ្ងៃ ឬ​យប់ ចង្កៀង​មុខ LED និង មុខងារ​កាង​ទំរ​នៅ​លើ​ដំបូល ដែល​អាច​ទ្រ​ទំងន់​ដូច​ជា​កង់ ឬ​សម្ភារៈ​ផ្សេង​ៗ​។

លក្ខណៈ​ពិសេស​តែ​មួយ​គត់​ផ្សេង​ទៀត គឺ​ប្រព័ន្ធ Rear Differential Locking (RDL) ដែល​ផ្តល់​ឱ្យ​អ្នកបើកបរ​នូវ​ភាព​ជឿជាក់​លើ​ផ្លូវ​លំបាក off-road និង​ការ​បើកបរ​ដោយ​មិន​បត់ បែប​កង់​នៅ​លើ​ផ្ទៃ​ផ្សេង​ៗ​ដោយ​ការ​ចាក់សោ​កង់​ខាងក្រោយ​ដោយ​ដៃ​ដើម្បី​ធ្វើការ​ជា​ឯក​តា​តែ​មួយ​។

លក្ខណៈ​ស្តង់ដារ​សុវត្ថិភាព​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​ហ្វ្រាំង​អា​បេ​អេស Anti-Lock Braking System (ABS) ជំនួយការ​ហ្វ្រាំង Brake Assist (BA) និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ចលនា Traction Control System (TCS)​។ ការ​ត្រួតពិនិត្យ​ថាមវន្ត​យានយន្ត Vehicle Dynamic Control (VDC) ប្រព័ន្ធ​ជួយ​បង្កើន​សមត្ថភាព និង​សុវត្ថិភាព​បើកបរ 4×4 ជាមួយនឹង Active Brake Limited Slip (ABLS) Hill Start Assist (HSA) និង Hill Descent Control (HDC)​។ នៅ​ពេល ដែល​វា​បំពាក់​នៅ​លើ​រថយន្ត​Nissan វា​គឺ​ប្រាកដ​ណាស់​ថា​ការ​​បើកបរ​នឹង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​។

រថយន្ត​ស៊េរី​ថ្មី ចុង​ក្រោយ​គេ​បង្អស់​គឺ Nissan Navara PREMIUM PLUS នេះ​មាន​តម្លៃ ៥0,៩00 ដុល្លារ​អា​មេ​រិ​ក និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី ៗ​របស់​ក្រុមហ៊ុន Nissan Intelligent Mobility​។ សូម​អញ្ជើញ​មក​ទស្សនា​នៅ​អាគារ​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន Nissan សម្រាប់​ការ​បើក​សាកល្បង និង​ការ​កក់​។ ផ្តល់​ជូន​ពិសេស​ពីរ​ជម្រើស​គឺ Navara MT 2WD និង MT 4WD ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គ្រប់​ម៉ូ​ដែល​របស់​ក្រុមហ៊ុន Nissan នៅ​ប្រទេស​កម្ពុជា​សូម​ចូល​​មើល​គេហទំព័រ​របស់​ក្រុមហ៊ុន​នី​សាន់ www.nissan.com.kh ឬ ចូល​ទៅ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​នី​សាន់ fb.com/CambodiaNissan/

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ kohsantepheapdaily