ស្រីស្អាតដែលល្បីនៅក្នុងហ្វេសប៊ុកប៉ុន្មានថ្ងៃមុន តាមពិតគឺជា…..

កាលពីប៉ុន្មានថ្ងៃមុននេះ មានការស៊ែចែកចាយបន្តៗគ្នាជាច្រើន​ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រោះតែឃើញនារីរត់ម៉ារ៉ាតុងម្នាក់នៅក្នុងកម្មវិធី «Khun Dan Marathon 2018 presented by Dutch Mill» ពិតជាមានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង ធ្វើឱ្យបុរសៗឃើញហើយចង់រត់តាមតែម្តង និងតាមសម្លឹងមិនដាក់ភ្នែក។

Nahmfah

ដោយស្រីស្អាតម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Nahmfah ជាកូនកាត់ថៃ-ឡាវ និងជានារីហាយសូរម្នាក់ផងដែរ ព្រោះនាងក៏ជាតារាបង្ហាញម៉ូតឯករាជ្យ ដែលទើបបោះជំហានឈានជើងចូលមកប្រឡូក នៅក្នុង​វិស័យសិល្បៈប៉ុណ្ណោះ ក្នុងពេលថ្មីៗនេះ។

Nahmfah

ហើយទៅថ្ងៃអនាគត គេក៏រំពឹងថា Nahmfah នឹងអាចក្លាយទៅជាតារាស្រីជួរមុខដ៏ល្បីល្បាញមិនខាន ព្រោះតែសម្រស់ និងជាអ្នកស្រលាញ់ការរត់ហាត់ប្រាណ ព្រមទាំងស្រលាញ់ការលេងកីឡាថែមទៀតផង។ 

Nahmfah

ហេតុនេះហើយ ទើបបានជាមានកម្លោះៗជាច្រើននាក់ ចោលភ្នែកសម្លឹងមើលនាងស្ទើរគ្រប់គ្នា និងនិយាយគ្នាលេងថា មិននឹកស្មានថាអ្នករត់ម៉ារ៉ាតុង មានសម្រស់ស្រស់ស្អាតបែបនេះសោះ៕ 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload