ក្តុកក្តួលចិត្ត! លក់ផ្ទះមិនទាន់ដាច់ ពេលនេះ នាយសង់ស៊ីស មកលក់ទឹកសុទ្ធ ដើម្បី …..

លើហ្វេសប៊ុក នាយ សង់ សេត កូនប្រុសតារាកំប្លែងជើងចាស់ នាយ សង់ ស៊ីស បានបង្ហោះសារមួយឃ្លា​រៀបពីជិវិតជួបទុក្ខស៊ូលំបាក ខណៈដែលទើបប្រកាសលក់ផ្ទះថា«ជីវិតគឺយ៉ាងនេះហើយ លក់ទឹកសុទ្ធ ទឹកផ្លែឈើ តុងបាល់បណ្តើរ ទំរាំលក់ផ្ទះដាច់»។

ដោយក្នុងសារដដែលបានរៀបរាប់ក្នុងចេតនាប្រកាសលក់ផ្ទះជាប្រញាប់ ដើម្បីមើលថែជំងឺឪពុកនោះក៏បន្ថែមទៀ​ត​ថា«ខ្ញុំសង់ ស៊ីស ត្រូវការលក់ផ្ទះពីរកន្លែង និងដីមួយប្លង់។ ផ្ទះទី១ភូមិ ក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌ័​ពោ​សែ​នជយ័ រាជធានីភ្នំពេញ ទី២នៅភូមិសុពរណ៍ សង្កាត់គោករការ ខណ្ឌ័ព្រែកព្នៅ លក្ខណៈផ្ទះជួល ១៨បន្ទប់ចំណូលមធ្យម១ខែ($ 500) ដីឡូរ៍ នៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌ័ពោសែនជយ័ រាជធានីភ្នំពេញ (077 811 968 015 436 007) 012 836 435 010 836 435)បើស្រឡាញ់ចូលចិត្តសូមជួយរកម៉ូយដោយក្តីគោរព»។

ជាមួយដំណឹងលក់ផ្ទះដ៏តក់ក្រហល់នេះបណ្ដាអ្នកលេងបណ្ដាញសង្គមក៏សម្ដែងក្ដីសង្ឃឹមជំនួសក្នុងការលក់ផ្ទះ។ ក្នុងនោះមិនថាតែអ្នកគាំទ្រ ទេដែលជូនពរឲ្យសុខភាព នាយ សង់ ស៊ីស បានជាសះស្បើយពីជំងឺ និងជូនពរឲ្យលក់ដីនិងផ្ទះឆាប់ដាច់ សូម្បីតែអ្នកសិល្បៈក៏ជូនពរដូចៗគ្នានេះដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news