អុញនោះ! បុគ្គលិកន័តុន ៤រូប បោកប្រាស់ផ្តល់អាហាររូបករណ៍ក្លែងក្លាយដល់និស្សិត ១៣៥នាក់

កាលពីពេលថ្មីៗនេះមានរឿងមួយបានកើតឡើង នៅសាកលវិទ្យាល័យន័រតុន ដោយមានសា​ស្ត្រា​ចារ្យ និង បុគ្គ​លិក​ផ្នែក​​គណ​នេយ្យ ​និង ​ហិ​រញ្ញ​វត្ថុ​ នៃ​សា​កល​វិទ្យា​ល័យ​ន័រ​តុន​ ៤​ នាក់ បានបង្កើតអាហារូបករណ៍ក្លែងក្លាយ ដើម្បីបន្លំប្រមូលថវិការពីនិស្សិតអស់ចំនួនជា ១៣៥ នាក់ ដែលបានដាក់ពាក្យចូលរៀនឆ្នាំសិក្សាថ្មីរបស់សាកលវិទ្យាល័យ។

តាមរយៈខិត្តប័ណ្ណ​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ ដែល​មាន​ចំណង​ជើង​ថា«​ដំណឹង​អាហា​រូប​ករណ៍​បោក​ប្រាស់​» ដែល​ត្រូវ​បាន​គេ​បិទ​ផ្សាយ​នៅ​ពីមុខ​បន្ទប់​ការិ​យា​ល័យ​បេឡា​ធិការ នៃសាក​ល​វិទ្យ​ន័រ​តុន​នោះ បាន​បង្ហាញ​ថា ឈ្មោះ​ ឡេង ​ម៉ាឡែន,​ ចំរើន ​ស្រីនាថ, ភឿក ​កោវិទ្ធ​ និង ឈ្មោះ ភី ស្រីវួច បាន​បង្កើត​«វិក្ក័យ​បត្រ និង​ហត្ថ​លេខា​ក្លែង​ក្លាយ ​ព្រមទាំង​បាន​លួច​កែប្រែ​ប្រព័ន្ធ ​គ្រប់គ្រង​ទិន្ន​ន័យ​» ​របស់​សាកល​វិទ្យា​ល័យ ដើម្បី​បោក​ប្រាស់​យក​លុយ​ពីសិស្ស​របស់​ខ្លួន សរុប ១៣៥​ នាក់​​ ដែល​បាន​បង់​លុយ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០១៨-២០១៩​។

ក្នុងខិត្តប័ណ្ណដដែលនោះក៏បានអំពាវនាវឲ្យនិស្សិតដែលបានចាញ់បោកទាំងអស់នោះ ប្រញាប់ទៅទាលុយពីជនដែលប្រមូលលុយនោះ និងដាក់លិខិតតវ៉ាទៅកាន់ការិយាល័យរដ្ឋបាល និងបុគ្កលិក ដើម្បីសាកលវិទ្យាល័យជួយដោះស្រាយ។ ហើយសាកលវិទ្យាល័យ មិនទទួលស្គាល់ និងមិនទទួលខុសត្រុវចំពោះការបង់ប្រាក់ដែលខុសពីការិយាល័យបេឡា(Cashier) នោះឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews