កក្រើកទៀតហើយ! DJ សូដា​ នឹងមកប្រទេសកម្ពុជាឆាប់ៗនេះ

កាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែលេចលឺនូវរឿងមួយ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស រំភើបចិត្តយ៉ាងខ្លាំង ដែលមិននឹកស្មានថា DJ ស្រីដ៏ល្បីម្នាក់ កំពុងត្រៀមខ្លួនមកសម្តែងនៅ​ក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។

DJ SODA

តាមរយៈផេកហ្វេសប៊ុក Sarangpop បានផ្សព្វផ្សាយដំណឹងយ៉ាងដូច្នោះថា DJ ដ៏មានប្រជាប្រិយភាព និងមានរូបសម្រស់ស្រស់ស្អាតប្រចាំប្រទេសកូរ៉េកញ្ញា SODA នឹងធ្វើដំណើរមក​កាន់​ប្រទេស​ក​ម្ពុជា នៅក្នុងកម្មវិធីមួយ ដែលនឹងប្រព្រឹត្តឡើងនៅក្នុងអំឡុងខែនេះផ្ទាល់តែម្តង។

DJ SODA

គ្រាន់តែឃើញបែបនេះភ្លាម អ្នកនិយមតាមដានគាំទ្រ និងចូលចិត្តភ្លេងថ្មីៗរ​បស់ DJ SODA ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ថែមទាំងមានការស៊ែរតៗគ្នាពេញហ្វេសប៊ុកតែម្តង។

DJ SODA

មិនត្រឹមតែប៉ុណ្ណោះពួកគេក៏សង្ឃឹមថា រឿងនេះជារឿងពិត ព្រោះថាដំណឹងមួយនេះមិនទាន់ចេញជាផ្លូវការនៅឡើយនោះទេ។ ដូច្នោះមានតែរង់ចាំនូវព័ត៌មានបន្ទាប់ទៀត ខ្មែរឡូត នឹងធ្វើការចុះផ្សាយដំណឹងទាក់ទងពីរឿងមួយនេះ ជាបន្តទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload