មិនធម្មតា! ពេលនេះកញ្ញា សួស វីហ្សា កំពុងតែមានប្រជាប្រិយភាព និង…..

បើទោះបីជា តារាចម្រៀងស្រី កញ្ញា សួស វីហ្សា ទើបតែប្រឡូកក្នុងសិល្បៈ ទើបតែបានប៉ុន្មានឆ្នាំក៏ដោយ ក៏រូបនាង អាចទាញប្រជាប្រិយភាពខ្លាំង មិនធម្មតានោះដែរ ជាមួយ​នឹងសមត្ថភាពពេញ​ខ្លួនរបស់នាង។

កញ្ញា សួស វីហ្សា

ជាក់ស្តែង នាពេលបច្ចុប្បន្ន សន្ទុះនៃភាពល្បីល្បាញរបស់តារាស្រីរូបនេះ ក៏កាន់តែខ្លាំងឡើង ហើយគួបផ្សំ ពេលនេះ នាងបានក្លាយជា Coach នៅក្នុងកម្មវិធី លំដាប់ពិភពលោក​ជាលើក​ដំបូងទៀត។

កញ្ញា សួស វីហ្សា

បើងាកមើលសម្រស់របស់ សួស វីហ្សា ស្របពេលរាសីកំពុងឡើងបែបនេះ គឺគេសង្កេតឃើញថា រូបនាង កាន់តែស្រស់ស្អាតជាងមុន ជាមួយនឹងទម្រង់មុខកាន់តែស្រួច រឹតតែខ្លាំង។ ជាពិសេស ការលេងខ្លួនរបស់វីហ្សា ក៏កាន់តែ មានភាពឡូយឆាយ និងថ្លៃថ្នូរ មិនចាញ់តារាផ្សេងៗផងដែរ៕

តោះមកទស្សនារូបភាពខាងក្រោមជាបន្តទៀត៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload