នោះ! ពេលនេះលោក ដូណាល់ ត្រាំ បណ្ដេញរដ្ឋមន្ត្រីយុត្តិធម៌ចេញពីតំណែង

អគ្គរដ្ឋអាជ្ញាអាមេរិក និងជារដ្ឋមន្ត្រីយុត្តិធម៌ លោក Jeff Sessions​ ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែងហើយក្រោយមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ ពីទំនាក់ទំនងមិនល្អរវាងអ្នកទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំនិងលោក Jeff Sessions

លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់លោក Sessions យ៉ាងខ្លាំងបន្ទាប់ពីអគ្គរដ្ឋអាជ្ញាអាមេរិករូបនេះ បានដកខ្លួនចេញពីការស៉ើប អង្កេតជុំវិញសំណុំរឿងចោទប្រកាន់ថារុស្ស៊ី បានលូកដៃ​ចូល​ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ប៉ុន្តែ អ្នកទាំងពីរក៏ធ្លាប់បដិសេធជាច្រើនលើកផងដែរចំពោះ សេចក្ដីរាយការណ៍នានាពីទំនាក់ទំនងមិនល្អរបស់ខ្លួន។​ លោក ត្រាំ បាន គូសបញ្ជាក់នៅលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះដូច្នេះថា៖ «យើងសូមអរគុណដល់អគ្គរដ្ឋអាជ្ញាលោក Jeff Sessions សម្រាប់ ការបំពេញតួនាទីរបស់លោកនាពេលកន្លងមក… ចំណែកឯការតែងតាំងជាផ្លូវការនឹងត្រូវប្រកាសពេលក្រោយ»

លោក ដូណាល់ ត្រាំនិងលោក Jeff Sessions

គួរបញ្ជាក់ថា លោក Matthew Whitaker ជាប្រធានបុគ្គលិករបស់លោក Sessions និងជាអ្នករិះគន់ការស៉ើបអង្កេតលើរុស្ស៊ី នឹងត្រូវឡើងកាន់តំណែងជាអគ្គរដ្ឋអាជ្ញាអាមេរិក (រដ្ឋមន្ត្រីយុត្តិធម៌) ជាបណ្ដោះអាសន្ន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖​ freshnewsasia