Net Idol ត្រូវបានបញ្ជូនទៅទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់ ព្រោះតែ……

ដូចដែលប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយ ពីក្មេងប្រុសវ័យ ១២ឆ្នាំ ជា Net Idol ដែលមានឈ្មោះថា Nesty Spicy ហើយជារឿយៗ ក្មេងប្រុសរូបនេះ តែងតែត្រូវបានមហាជនភាគច្រើន​ មិនថាក្នុង ឬក្រៅប្រទេសនោះទេ មានការចាប់អារម្មណ៍ជាខ្លាំងទៅលើការតុបតែងខ្លួន របស់រូបគេ។ ជាពិសេស កាលពីថ្មីៗនេះ Nesty Spicy ក៏បានធ្វើផ្ទះឲ្យម្តាយ ក្រោយសន្សំលុយ​បានមួយ​ចំនួន ពីការចូលប្រឡូកសិល្បៈ។

Net Idol វ័យ១២ឆ្នាំ

តែយ៉ាងណាមិញ ទន្ទឹមនឹងភាពល្បីល្បាញអស់ទាំងនេះ កុមារា Nesty Spicy ក៏រមែងតែងតែមានជំងឺប្រចាំកាយ ជារឿយៗ ទាក់ទងជាមួយនឹងប្រព័ន្ធដកដង្ហើមរបស់ខ្លួន​ឧស្សាហ៍ថប់ៗដង្ហើម ផងដែរ។

Net Idol វ័យ១២ឆ្នាំ

ជាក់ស្តែង ដូចជាកាលពីពេលរសៀលម្សិលមិញនេះ កុមារា Nesty Spicy ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើការសង្រ្គោះជាបន្ទាន់ភ្លាមៗ ខណៈពេលកំពុងតែថត។​តែជាសំណាងល្អ ដែលអាការៈជំងឺប្រចាំកាយមួយនេះ មិនទាន់ឈានដល់ដំណាក់កាលអ្វីធ្ងន់ធ្ងរនោះទេ ហេតុដូច្នោះហើយ កុមារា Net Idol វ័យ១២ឆ្នាំ ក៏ត្រូវបានជួយ សង្រ្គោះនៃ​ចលនា​ដង្ហើមឲ្យបានល្អត្រលប់មកវិញ បានទាន់ពេលវេលា ផងដែរ៕ 

Net Idol វ័យ១២ឆ្នាំ ពេលកំពុងតែសង្រ្គោះបន្ទាន់​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload