ដល់ក! ពេលនេះមានជនខិលខូចយកឈ្មោះប្អូនប្រុស​ ទេព ពិសិដ្ឋ​ ទៅ…..

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ បេក្ខភាពកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ប្អូនប្រុសទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់កញ្ញាឱក សុគន្ធកញ្ញា មានសមត្ថភាពក្នុងការបញ្ចេញសម្លេង ជាភាសាខ្មែរ និងបរទេសបានយ៉ាងល្អ។

ប្អូនប្រុសទេព ពិសិដ្ឋ

មកទល់នឹងពេលនេះប្អូនប្រុសបានឆ្លងកាត់ជាច្រើនវគ្គ ដែលវគ្គនីមួយៗសុទ្ធតែទទួលបានជោគជ័យយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាពរបស់បេក្ខភាពរូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រ មិនថាក្មេងឬក៏ចាស់ មានការពេញចិត្តយ៉ាងខ្លាំង។

ប្អូនប្រុសទេព ពិសិដ្ឋ

ស្របពេលដែលប្រជាប្រិយភាពកំពុងតែមានសន្ទុះខ្លាំង ក្មេងប្រុសរូបនេះក៏មាន​ជនខិលខូចបង្កើតAccount និងផេកដាក់រូប ក៏ដូចជាឈ្មោះប្អូនជាច្រើន ដើម្បីធ្វើ​អាជីវកម្មបោក​ប្រាស់ខ្ចីលុយ​អ្នកដទៃ នៅលើបណ្តាញសង្គមជាច្រើន។ 

ប្អូនប្រុសទេព ពិសិដ្ឋ

ដូច្នោះហើយបេក្ខភាពវ័យក្មេងរូបនេះ ក៏ហាក់ដូចជាមិនពេញចិត្ត នៅពេលដែលពួកគេមានគំនិតចង់ធ្វើបាបខ្លួនបែបនេះ មិនត្រឹមតែប៉ុណ្ណោះ រាល់បញ្ហាដែលកើតឡើងប្អូនប្រុស​នឹងមិនទទួល​ខុសត្រូវឡើយ៕

ឈ្មោះទេព ពិសិដ្ឋ​ ត្រូវបង្កើតAccount យកទៅបោកប្រាស់

 

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ khmerload