ពេលនេះកញ្ញា ឈិន រតនៈ ស្រាយចម្ងល់ដែលស្សនិកជនសង្ស័យថា……..

ក្រោយទស្សនិកជនសង្ស័យថា តារាចម្រៀងប្រុសស្រីពីរដួង គឺលោក នួន បូរ៉ា និង កញ្ញា ឈិន រតនៈ ត្រូវបានទស្សនិកជន សង្ស័យថាអ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍លួចលាក់ជាមួយគ្នា។គឺបន្ទាប់ពីគេឃើញមាន ក្នុងបណ្តាញសង្គមរបស់អ្នកទាំងពីរ បានបង្ហោះរូបភាពស្និទ្ធស្នាលនឹងគ្នា អមដោយសារផ្អែមល្ហែម ប្រៀបបាននឹងគូស្នេហាផងនោះ។ យ៉ាងណាមិញ ក្រោយឮ​ដំណឹង​នេះ សាមីខ្លួនផ្ទាល់គឺ កញ្ញា ឈិន រតនៈ បានចេញមុខមកបកស្រាយថា នាងនឹងលោក នួន បូរ៉ា ត្រឹមតែជាមិត្តភ័ក្តិតែប៉ុណ្ណោះ មិនលើសហ្នឹងទេ ហើយរូបភាពក្នុងបណ្តាញសង្គមនោះ គឺជា​ការថត MV ចម្រៀងជាមួយគ្នា។

កញ្ញា ឈិន រតនៈ

ពាក់ព័ន្ធរឿងនេះ ថ្លែងប្រាប់តាមរយៈទូរស័ព្ទ តារាចម្រៀងស្រីកញ្ញា ឈិន រតនៈ បាននិយាយថា លោក នួន បូរ៉ា និងនាង គឺជាមិត្តភ័ក្តិនឹងគ្នា តាំងពីនាងមិនទាន់ចូលប្រឡងក្នុងកមុ្មវិធី «The Voice Cambodia» មកម្ល៉េះ ខណៈជាទូទៅអ្នកទាំងពីរតែងតែថតរូបលេងជាមួយគ្នាធម្មតា ក្នុងនាមមិត្តភក្តិ។ តែអ្វីដែលនាងភ្ញាក់ផ្អើល គឺក្នុងចម្រៀងថ្មីរបស់នាង អ្នកដឹកនាំតម្រូវឱ្យនាងសម្តែង ជាមួយលោក បូរ៉ា ក្នុងការសម្តែង MV នេះ។ ទោះស្គាល់គ្នាយូរក៏ពិតមែន តែការសម្តែង MV រួមគ្នានេះ គឺជាលើកដំបូងហើយ ដែលនាងសម្តែងជាមួយលោក នួន បូរ៉ា។

កញ្ញា ឈិន រតនៈ

តារាស្រីម្ចាស់បទ «រំកិលភ្នំ» រូបនេះ បានសង្កត់ធ្ងន់ថា «រូបថតដែលលោក នួន បូរ៉ា បានបង្ហោះក្នុងបណ្តាញសង្គម ដែលធ្វើឱ្យទស្សនិកជនមានការយល់ច្រឡំនេះ គ្រាន់តែឈុតមួយ​ចំនួនក្នុង MV ចម្រៀងរបស់នាងតែប៉ុណ្ណោះ ហើយសារដែលភ្ជាប់ជាមួយរូបភាព គឺជាអត្ថន័យមួយចំនួន ក្នុងបទចម្រៀង ដែលមើលទៅ តួប្រុសហាក់មានភាពកម្សត់ ព្រោះ​បទនេះជាប្រភេទមនោសញ្ចេតនា។ នាងថា បើងាកមករកទំនាក់ទំនងស្នេហាវិញចំពោះ នាង និងលោក នួន បូរ៉ា គឺមិនមានទេ ត្រឹមតែជាមិត្តភ័ក្តិ និងអ្នករួមសិល្បៈតែប៉ុណ្ណោះ»

គួរជម្រាបថា ឈិន រតនៈ គឺជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក «The Voice Cambodia» រដូវកាលពី២ បច្ចុប្បន្ននេះ នាងបានសាងកេរ្ដិ៍ឈ្មោះល្បី ក្នុងវិស័យទីផ្សារ​ចម្រៀង ដែលមហាជនជាច្រើន មើលឃើញពីទេពកោសល្យ ពីទឹកដមសំឡេងដ៏ពីរោះ ក្រអួនក្រអៅ ពិសេសស្ទីលនៃការរៀបចំតុបតែងខ្លួន បែបសាមញ្ញៗ តែមើលទៅស្រស់ស្អាត គួរឲ្យស្រ​ ឡាញ់និងទាក់ទាញសម្រាប់មិត្តយុវវ័យសម័យថ្មី។

ជាចុងក្រោយ ឈិន រតនៈ បានថ្លែងអំណរគុណដល់ទស្សនិកជន ដែលបានចាប់អារម្មណ៍មកលើរូបនាង និងដៃគូសម្តែង លោក នួន បូរ៉ា ហើយនាងរីករាយក្នុងការ​បកស្រាយពីការយល់​​ច្រឡំ​របស់ទស្សនិកជន ព្រោះនាង និងលោក នួន បូរ៉ា គឺជាមិត្តភ័ក្តិនឹងគ្នា។ នាងសំណូមពរឱ្យទស្សនិកជនជួយគាំទ្រស្នាដៃចម្រៀងរបស់នាងបន្តទៀត៕

តោះមកទស្សនារូបភាពរបស់កញ្ញា ឈិន រតនៈនិងលោក នួន បូរ៉ា ទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia