គាំទ្រពេញទំហឹង! ថៅកែហាងដ៏ស្រស់ស្អាត ប្រកាសបិទហាង ដោយនាំបុគ្គលិកទៅមើល ………

តារាហ្វេសប៊ុកស្រីល្បីឈ្មោះព្រោះរឿងសប្បុរសធម៌ដែល​ជាម្ចាស់​គណនីហ្វេស​ប៊ុក​ឈ្មោះ Ah Ry Nuon ហើយត្រូវគេដឹងថាជាម្ចាស់ហាងដ៏ល្បីឈ្មោះ «ស្រីអូន សម្រស់​ធម្មជាតិ» បាន​ធ្វើឲ្យមហាជន និង​អ្នកតែងគាំទ្រអំពើល្អនាង​ មានការភ្ញាក់ផ្អើល ខណៈងាក​ចេញ​ពីការងារសង្គមបន្តិចក៏បានប្រកាសប្រាប់​ពី​គម្រោង​​ទៅចូលរួមទស្សនាខ្សែរឿង «បន្តោ​ង​ឆ្នាំងដី» ​ស្នាដៃកូនខ្មែរពិតៗ​កំពុងផ្ទុះខ្លាំ​ងទាំ​ង​មិន​ទាន់ចាក់​បញ្ចាំង។

ថ្លែងប្រាប់ក្នុងវីដេអូតារាហ្វេសប៊ុករូបស្រស់គេច្បាស់ឈ្មោះថា ស្រីអូន បានប្រាប់ចំ​​ពីបំ​ណងយ៉ាងខ្លាំងក្លារបស់​ខ្លួន​ថា «នៅថ្ងៃទី១៥ វិច្ឆិកា ខាងមុខនេះ នាងនឹងបិទហាងទាំងមូល​រួចនាំ​បុគ្គលិក​​​ទាំងអស់ទៅទិញ​សំបុត្រមើល​រឿង «បន្តោងឆ្នាំងដី» មិនតែ​ប៉ុណ្ណោះ​នៅថ្ងៃ​នោះ​នាងនឹងមានការលក់បញ្ចុះតម្លៃលើគ្រប់ផលិតផលហាងនាង​ទៀតផង»។

លើសពីនេះ​ស្រ្តីចូល​ចិត្តចែករំលែក​ទាន​សប្បុរសរូបនេះ​ក៏បានបញ្ជាក់ពីគោលជំហរដ៏មុតមាំថា «កា​រ​​ផ្តល់​​ឱកាសឲ្យ​បុគ្គលិកបាន​ទៅមើលរឿង «បន្តោងឆ្នាំងដី» នេះ គ្មានអ្វីក្រៅ​ពីចូល​រួម​លើក​ស្ទួយ​ភាព​យន្ត​ខ្មែរ​នោះឡើយ ណាមួយរឿងនេះជាវណ្ណកម្មថ្មី របស់ចាងហ្វាងស្រីល្បីឈ្មោះ ចន ច័ន្ទ​លក្ខិណា នាងជឿជាក់​ថានឹងមិនខក​បំណងឡើយ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news