តោះ! ទៅមើលរូបភាពរបស់ អេនី ហ្សាម កាលពី៥ឆ្នាំមុន ឡើងCuteតែម្តង

ក្រោយពីបាត់មុខមួយរយៈ ពេលនេះ តារាចម្រៀងស្រី អេនី ហ្សាម បានបង្ហាញវត្តមានលើទីផ្សារសិល្បៈជាថ្មីម្តងទៀត ដោយលើកនេះ រូបនាង នឹងចេញបទចម្រៀង ជាមួយនឹងបងប្រុស​របស់​នាង លោក មង្គលទីណា ក្នុងពេលឆាប់ៗ។

អេនី ហ្សាម

ជាក់ស្តែង បើតាមសម្រស់របស់តារាស្រីរូបនេះ នាពេលបច្ចុប្បន្ន រូបនាង ហាក់ដូចជា មានសាច់ឈាមទ្រលុកទ្រលន់យ៉ាងខ្លាំង ខុសប្លែកពីកាលមុន កាល៤ ទៅ៥ ឆ្នាំ នាងមានរាង​ស្គមស្តើង​ជាមួយនឹង ម៉ូតសក់ខ្លីៗបែបប៉ោងៗ និងស្ទាយ៍គូសភ្នែកធំៗ ដូចជា តុក្កតាបាប៊ី។

អេនី ហ្សាម

ប៉ុន្តែទោះបីជាយ៉ាងណា ក៏មានហ្វេនភាគច្រើន បាននិយាយថា សម្រស់បច្ចុប្បន្ន និង កាលពីមុន មិនចាញ់គ្នាប៉ុន្មានទេ អាចនិយាយបានថា ស្អាតម្យ៉ាងម្នាក់តែប៉ុណ្ណោះ៕

តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

អេនី ហ្សាមកាលពី៥ឆ្នាំមុន

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload