រថយន្តអាចហោះបានដំបូងបំផុតក្នុងលោក នឹងដាក់លក់លើទីផ្យារក្នុងពេលខាងមុខនេះហើយ

កាលពីដើម​រដូវរំហើយ​កន្លង​មកនេះ បុគ្គលិក​ក្រុមហ៊ុន Terrafugia បាន​ស្នើ​ទៅ​ក្រុម​ប្រឹក្សា​ទីក្រុង​Woburn នៃ​រដ្ឋ​Massachusetts សហរដ្ឋអាមេរិក ដើម្បី​ពង្រីក​ការិយាល័យ​ធំ​របស់​ខ្លួន​ដែល​អាច​ឲ្យ​អ្នក​ជួសជុល និង​វិស្វករ​យន្តហោះ​ធ្វើការ​សាកល្បង​នូវ​វត្ថុ​ធាតុ​សម្រាប់​រថយន្ត​ដែល​អាច​ហោះ​បាន​របស់​ក្រុមហ៊ុន ។

យន្តហោះ Transition

ដើម្បី​ក្លាយជា​ទីក្រុង​ដែល​ជា​កន្លែង​កំណើត​នៃ​រថយន្ត​អាច​ហោះ​បាន​ដំបូង​លើ​ពិភ​ពលោក មន្ត្រី​នៅ​ទីក្រុង​Woburn​បាន​អនុញ្ញាត​លើ​សំណើ​នេះ ។

យន្តហោះ Transition

លោក Anthony Hazlett វិស្វករ​ម្នាក់​នៅ​ក្រុមហ៊ុន Terrafugia បាន​ឲ្យ​ដឹង​ថា ៖« អគារ​នេះ​អនុញ្ញាត​ឲ្យ​ពួក​យើង​បន្ត​យុទ្ធនាការ​ក្នុង​ការ​បង្កើត​ផលិតផល​ថ្មី​ៗ​សម្រាប់​ទីផ្សារ និង​ធ្វើ​ឲ្យ​ទីក្រុង Woburn ជាទី​តាំង​នាំមុខ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ »​។

គួរ​បញ្ជាក់​ថា លោកនាយក​ប្រតិបត្តិ Chris Jaran របស់​ក្រុមហ៊ុន​Terrafugia បាន​ប្រកាស​​ថា រថយន្ត​គំរូ​ឈ្មោះ​ថា Transition ដែល​អាច​ហោះ​បាន នឹង​ត្រូវ​លក់​លើ​ទីផ្សារ​ចាប់ពី​ឆ្នាំ ២០១៩ ខាង​មុខ​នេះ​ទៅ ។

ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា រថយន្ត Transition អាច​ផ្ទុក​អ្នកដំណើរ​បាន​ពីរ​នាក់ និង​អាច​ផ្លាស់​ប្តូរ​ទៅ​Mode ដែល​អាច​ហោះ​បាន​ដោយ​គ្រាន់តែ​ទម្លាក់​ស្លាប​សម្រាប់​បត់បែន​ប៉ុណ្ណោះ ។

ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ អ្នក​ហោះហើរ​សាកល្បង​បាន​បើកបរ​រថយន្ត​នេះ​លើ​អាកាស និង​ចុះ​ចត​វិញ​ប្រមាណ​៣១៧​ដង ក្រោម​អាកាសធាតុ និង​ស្ថានការណ៍​ខ្យល់​ខុស​ៗ​គ្នា ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Terrafugia មាន​ផែនការ​ផលិត​ច្រើន​ជាង​រថយន្ត​ដែល​អាច​ហោះ​បាន​ទៀត ។ ប៉ុន្មាន​ឆ្នាំ​មុន បុគ្គលិក​របស់​ក្រុមហ៊ុន​បាន​ប្រកាស​ពី​ផែនការ​ចេញ​លក់​រថយន្ត​ដែល​អាច​ហោះ​បាន​នៅ​មួយ​កន្លែង​ផ្សេង​ទៀតផង ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily