អ្នកគាំទ្រខ្មែរម្នាក់ បង្ហោះធៀបការបង្ហាញពីទឹកចិត្តគាំទ្រទៅកាន់ CL ហើយថែមទាំង ……..

កាលពីប៉ុន្មានម៉ោងមុននេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម នៅពេលដែលឃើញផេកហ្វេសប៊ុកឈ្មោះ 2NE1 កម្ពុជា បានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីការឆ្លើយតប Comment ពី CL ទៅអ្នកគាំទ្រខ្មែរ។

CL

ផ្អែកលើរូបភាពមួយសន្លឹកនោះឲ្យដឹងបន្ថែមថា មានអ្នកគាំទ្រខ្មែរម្នាក់ដែលជាអ្នកគាំទ្រនាង CL បានដាក់ Logo ឈ្មោះ CL នៅលើធៀបការរបស់ខ្លួន រួចបង្ហោះចូលគណនី Twitter ហើយTag គណនីរបស់តារាចម្រៀងរ៉េបដ៏ល្បីរូបនេះ អមជាមួយការសរសរសាររៀបរាប់ថា នាងធ្វើបែបនេះ ក៏ព្រោះតែនាងគឺជាអ្នកគាំទ្រម្នាក់របស់ CL។

CL

មិនយូរប៉ុន្មាន នាង CL ក៏បានឆើយតបទៅអ្នកគាំទ្ររបស់ខ្លួនវិញភ្លាមៗថា៖ “Congratulation my gzb” ដែលមានន័យជាភាសាខ្មែរថា “ អបអរសាទ gbz (ឈ្មោះFandom) របស់ខ្ញុំ”។

CL

ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជនជាតិខ្មែរជាច្រើន ពិតជារំភើបខ្លាំងមែនទែន ព្រោះមិននឹកស្មានថា តារាចម្រៀងKpopដ៏ល្បី បានឆ្លើយតបComment និងជូនពរអ្នកគាំទ្របែបនេះទេ៕

សារឆ្លើយតបរបស់ CL

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload