៤២ ពណ៌ ជាភាសាខ្មែរ-អង់គ្លេស

តើអ្នកទាំងអស់គ្នាពិបាកក្នុងការស្វែងរកពាក្យពណ៌ជាភាសាខ្មែរ ទៅជាភាសាអង់គ្លេសដែរឬទេ? ដើម្បីជួយសម្រួលពាក្យពណ៌ជាភាសាខ្មែរ ទៅជាភាសាអង់គ្លេសដែលមានដូចខាងក្រោមនេះ៖

១) ពណ៌ក្រហម (red)

២) ពណ៌​ត្នោតចាស់ (maroon)

៣) ពណ៌​ខ្មៅ​និល (dark blue)

៤) ពណ៌​ក្រហម​ស្វាយ (magenta)

៥) ពណ៌ស៊ីលៀប (cyan)

៦) ពណ៌​ឈាមជ្រូក (red-violet)

៧) ពណ៌​ខៀវ (blue)

៨) ពណ៌​ក្រហម​ព្រឿង (light red)

៩) ពណ៌​ត្នោត (brown)

១០) ពណ៌​ខៀវចាស់ (navy)

១១) ពណ៌ខៀវបៃតង (aquamarine)

១២) ពណ៌​ត្រួយចេក (lime)

១៣) ពណ៌​ខៀវបៃតង (teal)

១៤) ពណ៌​ខ្មៅ (black)

១៥) ពណ៌​ទង់ដែង (bronze)

១៦) ពណ៌​ទឹកមាស (gold)

១៧) ពណ៌​ស៊ីស្រម៉ (tan)

១៨) ពណ៌​ស៊ីចំប៉ា (yellow-orange)

១៩) ពណ៌​ធ្លះ (dark slate blue)

២០) ពណ៌​ស៊ីជំពូ (pink)

២១) ពណ៌​ស៊ីកាពិ (lavender)

២២) ពណ៌​ពងក្រសារ (pale blue)

២៣) ពណ៌​ស៊ីនួន (pale yellow-green)

២៤) ពណ៌​ស (white)

២៥) ពណ៌​ព្រហូត (light brown)

២៦) ពណ៌​ស៊ីណាំតាន (dark brown)

២៧) ពណ៌​លឿង​ចាស់ (dark yellow)

២៨) ពណ៌​ព្រីងទុំ (dark purple)

២៩) ពណ៌​លឿង​ខ្ចី (light yellow)

៣០) ពណ៌​លឿង (yellow)

៣១) ពណ៌​ម្ទេសទុំ (bright red)

៣២) ពណ៌​ស្លាទុំ (dark orange)

៣៣) ពណ៌​លឿង​លាយ​ក្រហម (amber)

៣៤) ពណ៌លឿងទុំ (orange)

៣៥) ពណ៌​ស្វាយ (purple)

៣៦) ពណ៌​ស្វាយខ្ចី (violet)

៣៧) ពណ៌​ប្រផេះ (gray)

៣៨) ពណ៌​ទឹកប្រាក់ (silver)

៣៩) ពណ៌​ស្វាយត្រាំ (olive)

៤០) ពណ៌​បៃតង (green)

៤១) ពណ៌​បៃតង​ខៀវ (turquoise)

៤២) ពណ៌​ផ្ទៃមេឃ (sky blue)

 

បន្តចុចអាននៅទីនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipidia