មិនធម្មតា! ក្មេងប្រុសខ្មែរម្នាក់ អាចនិយាយ និងស្តាប់រហូតដល់ ១០ភាសា កំពុងតែ ……..

ក្មេងប្រុស​ខ្មែរ​យើង​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ ដែល​ត្រូវបាន​ធ្វើតេស្តលេង​ឲ្យ​គាត់​និយាយបាន​យ៉ាងច្រើន​ភាសា​យ៉ាង​ល្អ ដោយ​ស្ត្រី​ទេសចរ​ជនជាតិ​ចិន​រូបស្អាត​ម្នាក់ ខណៈ​ទិញ​វត្ថុ​អនុស្សាវរីយ៍​នៅលើ​ទឹកដី​ប្រា​សទ​អង្គរវត្ត ហើយ​បន្ទាប់មកនាង​​បាន​បង្ហោះ​វីដេអូ​នេះ​នៅលើ​បណ្តាញ​សង្គម ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយមាន​អ្នក​ចូល​ទស្សនា​រាប់សែន​នាក់ និង​ចែករំលែក​ជាច្រើន​ថែមទៀត​នោះ ឥលូវ​នេះ មាន​សប្បុរសជន​ជនជាតិ​សិង្ហ​បុរី​ម្នាក់ ដែលមាន​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​សមត្ថភាព​របស់​ប្អូនរូបនេះ បានប្រកាស​ស្វែងរក​ជួយឧបត្ថម្ភ​គាត់ហើយ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam Sousdey បាន​ជួយ​ប្រកាស​តាមរក​ក្មេងប្រុស​ម្នាក់នេះ ជំនួស​ឲ្យ​មិត្តភក្តិ​របស់គាត់​ម្នាក់ ដែលជា​ជនជាតិ​សិង្ហ​បុរី​មាន​សន្តាន​ចិត្ត​ចង់​ជួយ​ដល់​គាត់​ថា​៖ «​មាន​នាក់​ស្គាក់​ក្មេង​នេះ​ទេ​សូមជួយ​ទំនាក់ទំនង​មង​ខ្ញុំ​ផង ព្រោះ​មាន​មិត្ត​ខ្ញុំ​នៅ​សាំង​កាពួ (#Devid_Yip) ចង់​ជួយ​គាត់​ទាំង​ការសិក្សា និង​ការ​ឧបត្ថម​ផ្សេងៗ សូម​អរគុណ​!»។​

​គួរបញ្ជាក់​ផងដែរ​ថា ប្អូនប្រុស​ដែលមាន​មុខមាត់​ស្រស់ស្អាត​ដ៏​គួរ​ឲ្យ​ទាក់ទាញ​រូបនេះ អាច​និយាយ និង​ចេះ​ស្តាប់​ភាសាបរទេស​បានរហូតដល់ ១០ភាសា ​ដែល​ក្នុងនោះ​ដូចជា​៖ ចិន​, ជប៉ុន​, កូរ៉េ​, អង់គ្លេស​, អេស្បា​ញ​, ហ្វីលីពីន​, ម៉ាឡេស៊ី​, … ប៉ុន្តែ យើង​ក៏​ពុំ​ដឹងថា គាត់​អាច​និយាយ​ភាសា​នីមួយៗ​បាន​ដល់​កម្រិតណា​នោះទេ៕

តោះមកស្តាប់ការនិយាយរបស់កុមារាម្នាក់នេះទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cen