ញាក់សាច់! ត្រឹម១ម៉ោងសោះ​ ក្រុមហ៊ុន​រថយន្ត​ Porsche រកចំណូលបានកប់ក្តោង

ក្រុមហ៊ុន​រថយន្ត​ប្រណីត Porsche ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៤៨ បាន​រក​ប្រាក់​ចំណេញ​ជាង ៤,២ ពាន់​លាន​អឺរ៉ូ ឬ​ប្រហែល ៤,៨ ពាន់​លាន​ដុល្លារ (មិន​ទាន់​គិត​ថ្លៃ​ពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម) នៅ​ក្នុង​ឆ្នាំ ២០១៧។

ផ្អែក​លើ​តួ​លេខ​ខាង​លើ ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ Porsche អាច​រក​ប្រាក់​ចំណេញ​ជា​មធ្យម៖

  • ១៥៣ ដុល្លារ​ក្នុង​មួយ​វិនាទី
  • ៩ ១៧៦ ដុល្លារ​ក្នុង​មួយ​នាទី
  • ៥៥០ ៥៩៥ ដុល្លារ​ក្នុង​មួយ​ម៉ោង
  • ១៣,២ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ
  • ៩២,៨ លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍

ជាមួយ​គ្នា​នេះ​ផង​ដែរ ជា​រៀងរាល់ ៦ វិនាទី ក្រុមហ៊ុន Porsche រក​បាន​ប្រាក់​ចំណេញ​ជា​មធ្យម​ច្រើន​ជាង ៩១៧ ដុល្លារ នៅ​ក្នុង​ឆ្នាំ ២០១៧ ដែល​ចំនួន​នេះ​ច្រើន​ជាង​ចំណូល​ជា​មធ្យម​ប្រចាំ​សប្ដាហ៍​នៅ​សហរដ្ឋអាមេរិក សម្រាប់​ប្រាក់​ឈ្នួល និង​ប្រាក់​ខែ​នា​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០១៨ នេះ​ទៅ​ទៀត។

បើ​និយាយ​ពី​ប្រាក់​ចំណូល​វិញ ក្រុមហ៊ុន Porsche រក​បាន​សរុប ២៣,៤៩ ពាន់​លាន​អឺរ៉ូ ឬ​ប្រហែល ២៦,៨៥ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ ២០១៧ ឬ​ស្មើ​នឹង ៧៣,៦ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Porsche បាន​លក់​រថយន្ត​មួយ​គ្រឿង​ក្នុង​តម្លៃ​ជា​មធ្យម​ចាប់​ពី ៤៩ ០០០ ដុល្លារ ដល់ ៣០០ ០០០ ដុល្លារ (តម្លៃ​លើ​ទីផ្សារ​បរទេស)៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia