ព្រះមហាក្សត្រខ្មែរ ទើបតែងតាំងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលខេត្តត្បូងឃ្មុំថ្មី

ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំចាស់

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង ដែលត្រូវតែងតាំងមុខតំណែងថ្មី ដែលប្រភពមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា លោក លី ឡេង ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យលោក ស៊ឹម កា អនុប្រធានទី១ នៃព្រឹទ្ធសភា។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលខេត្តត្បូងឃ្មុំ ទើបកាន់ដំណែងថ្មី

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news