អុញនោះថាមែនៗ! ខឹងខាងស្រីហៅ “អាខ្ទើយ” តាមញ៉ែរហូតដល់បាន ………

ស្នេហាមួយគូកើតចេញពីការខឹងសម្បា ដែលខាងស្រីពូកែហៅខាងប្រុសថា «អាខ្ទើយ» និងបង្កជាជម្លោះ​ញយ​ៗក្នុងសាលារៀន ដែលប្រភពសាមីខ្លួនសារភាពត្រង់ថា «ថ្ងៃដំបូងដែលយើងជួបគ្នា យើងបានរៀនថ្នាក់ ជាមួយគ្នា យើងទាំង ២ នាក់ឈ្លោះគ្នារាល់ថ្ងៃមិនដឹងថា សត្រូវគ្នាពីជាតិណាទេ? ហើយអូនតែងតែ ហៅបងថា អាខ្ទើយ ១ ខែក្រោយ បងមកសុំលេខទូរស័ព្ទអូនពីមិត្តអូន បងcallមកអូន និយាយលេង ជាមួយគ្នារហូតលែងស្អប់គ្នា លែងឈ្លោះគ្នា ហើយថ្ងៃមួយបងនិយាយថា សុំស្រឡាញ់បានអត់ ហើយអូន ឆ្លើយថាok នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥»។

ស្នេហ៍ស្អប់ជំពប់លើនេះ កូនកំលោះឈ្មោះ ដាវ សុធន និងកូនក្រមុំឈ្មោះ ណុប ដានី សាងជាអនុស្សាវរីយ៍​ច្រើនពាន់លានក្នុងរយៈពេល ៤ឆ្នាំ រហូតដល់វេលាមួយអ្នកទាំងទ្វេស្ម័គ្រភ្ជាប់ពាក្យនឹងគ្នានាថ្ងៃទី១០ វិច្ឆិកា ២០១៨ ខណៈប្រភពកូនក្រមុំ​ ដានី បន្តថា «បងថានឹងហើយស្អប់គេឥឡូវជំពប់លើគេ ហើយយើង ហើយអូនតែងតែ សួរបងថា ស្រឡាញ់អូនអត់ បងថាស្រឡាញ់ បើស្រឡាញ់ថ្ងៃណាមកចូលស្ដីដណ្ដឹងអូន? បងក៏ឆ្លើយថាចាំរៀនចប់សិន ហើយ​អូន​ក៏ចាំបងមកដល់ថ្ងៃនេះ ហើយអូនក៏អរគុណការស្រឡាញ់របស់បងរយៈពេល ៤ ឆ្នាំមកនេះ អូនតែងតែចាំថ្ងៃនេះជាយូរណាស់មកហើយ ឥឡូវបងបានសម្រេចបំណងរបស់អូន ប្ដូរពីសង្សារមកជាគូរដណ្ដឹង! របស់អូន»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news