មិនសរសើរមិនបាន! គ្រូបង្វឹកជម្រើសជាតិកម្ពុជា Honda មិនព្រមទៅប្រគួតនៅអូស្រា្តលី ព្រោះតែ ………

អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបង្ហោះរូបភាពចំនួន២សន្លឹកនៅក្នុងគណនីបណ្ដាញសង្គម Facebook របស់លោកដែលបានបង្ហាញថា លោកមិនបានទៅចូលរួមជាមួយក្រុម Melbourne Victory នៅក្នុងប្រទេសអូស្រ្ដាលីនោះទេ ប៉ុន្តែលោកបានធ្វើការហ្វឹកហាត់ដោយខ្លួនឯងនៅក្នុងប្រទេសកម្ពុជា។

ស្របពេលដែលក្រុម Melbourne Victory នឹងត្រូវធ្វើការប្រកួតជាមួយក្រុម Sydney FC នៅក្នុងពានរង្វាន់លីកកំពូលរបស់ប្រទេសអូស្រ្ដាលី នៅក្នុងថ្ងៃ អាទិត្យ សប្ដាហ៍នេះ លោក Honda មិនបានទៅចូលរួមជាក្រុមរបស់លោកនោះទេ ដោយសារលោកនៅមានភារកិច្ចជួយបង្វឹកក្រុមជម្រើសជាតិកម្ពុជាដែលត្រូវត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី ២០ ខាងមុខនេះ។

យ៉ាងណាមិញ អតីតខ្សែបម្រើក្រុមជម្រើសជាតិជប៉ុនរូបនេះ មិនបានទៅជួយក្រុម Melbourne Victory ក៏ព្រោះតែលោកមានហេតុផលធំៗចំនួន២ គឺលោកក៏ធ្លាប់លើកនិយាយម្ដងរួចមកហើយ អំឡុងពេលដែលលោកចូលមកកាន់ដំណែងជាអ្នកចាត់ទូទៅក្រុមជម្រើជាតិកម្ពុជា។

គួរឲ្យដឹងថា លោក Keisuke Honda ធ្លាប់និយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកមានគោលបំណងចំនួន២ធំៗ ទើបសម្រេចមកដឹកនាំក្រុមកម្ពុជា ដែលគោលបំណងទី១នោះ គឺលោកចង់រៀបចំរបៀបលេងក្នុងក្រុមឲ្យមានភាពរៀបរយ និងច្បាស់លាស់ជាងមុន ខណៈដែលគោលដៅទី២វិញ គឺលោកចង់ផ្សព្វផ្សាយប្រទេសកម្ពុជា ទៅកាន់ពិភពលោក ឲ្យបានស្គាល់ដូចជាវប្បធម៌ បេតិកភណ្ឌពិភពលោក និង កសិកម្ម ផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload