តើសម្តេច ហ៊ុន សែន សរសេរអ្វីខ្លះ នៅពេលបិតាចាប៉ីដងវែង ប្រាជ្ញ ឈួន ទទួលមរណភាពទៅ?

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ឧបាសិកា អ៊ុក ព្រីង ភរិយា​សព​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ ប្រាជ្ញ ឈួន ដែល​បានទទួល​មរណភាព​កាលពី​យប់​ឈានចូល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​អាយុ​៨២​ឆ្នាំ ដោយ​រាគា​ពាធ​។​

​ប្រមុខ​រដ្ឋាភិបាល បានបង្ហាញ​ពី​ការសោកស្តាយ ចំពោះ​ការបាត់បង់​ស្តេច​ចម្រៀង​ចាប៉ីដងវែង​រូបនេះ​។ សម្តេច​បានសរសេរថា​៖ «​ការបាត់បង់ ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ គឺជា​ការបាត់បង់​អ្នក​ប្រាជ្ញ​មួយរូប ដែល​បានរួម​ដំណើរ ជាមួយ​រូបខ្ញុំ និង​ភរិយា ក្នុង​បេសកកម្ម​បម្រើ​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ចាប់ពី​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ រហូតមកដល់​ពេលនេះ​»​។​

​សម្តេច ហ៊ុន សែន បាន​លើកឡើងថា ឆន្ទៈ​មនសិការ​បញ្ញាញាណ​រប​ស់ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន នៅតែ​ភ្លឺ​ចិញ្ចាច​ជានិច្ច​ក្នុង​បេះដូង​ខ្មែរ​គ្រប់ពេល​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey