ញាក់សាច់! កូនស្រីរបស់តារាកំប្លែង ស្រីលាភ ប្រលែងខ្លួនមួយទំហឹង នៅ……

តារាកំប្លែងស្រីសាច់សខ្ចី អ្នកនាង ស្រីលាភ ចាប់តាំងពីសម្រាលកូនភ្លោះស្រីមួយគូ យ៉ាងគួរស្រលាញ់មក គេសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែមានសាច់ឈាមស្រស់ភ្លឺថ្លា និងនៅតែពូកែលេងខ្លួន មិនចាញ់កាលពីមុនប៉ុន្មាននោះទេ។

ស្រីលាភ

ជាក់ស្តែង កាលពីថ្មីៗនេះផងដែរ តារាកំប្លែងស្រីកូន៣រូបនេះ ក៏បានបង្ហោះរូបថតស្រស់ស្អាតជាច្រើន ខណៈនាំគ្រួសារទៅដើរលេងលំហែនៅឯឆ្នេរសមុទ្រ។ ដោយក្នុងនោះ ស្រីលាភ ស្លៀកនូវឈុតហែលទឹកបង្ហាញសាច់ខ្នង ជាមួយនឹងកូនស្រីពេញវ័យក្រមុំរបស់ខ្លួន ព្រមជាមួយនឹងកូនស្រីភ្លោះស្រីទាំង២របស់ខ្លួន ដែលមានអាយុទើបនឹងប៉ុន្មានខែផងដែរ។ 

ស្រីលាភ នាំគ្រួសារដើរលេងកម្សាន្ត

មិនតែប៉ុណ្ណោះ តាមរយៈទាំងនេះ បានឲ្យឃើញពីស្នាមញញឹម បង្ហាញពីសេចក្តីសុខខ្លាំង របស់តារាកំប្លែងស្រីញញឹមស្រស់រូបនេះ ជាមួយនឹងក្រុមគ្រួសាររបស់នាង។ដោយឡែក ក្នុងនោះគេក៏ចាប់អារម្មណ៍ឃើញ ដំណើរកម្សាន្ត​លើកនេះ មិនមានវត្តមានស្វាមី គឺតារាកំប្លែង នាយក្រឹមមកជាមួយនោះឡើយ អាចប្រហែលមកពីរវល់ការងារ ទើបបើកដៃឲ្យភរិយានាំកូនៗ មករកសេចក្តីនៅឆ្នេរសមុទ្របែបនេះផងដែរ៕

តោះមកទស្សនារូបភាពខាងក្រោមបន្តរទៀត៖

 

ដសកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload