កីឡាករប្រដាល់កម្ពុជា សែន រ៉ាឌី បានបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយ

កីឡាករប្រដាល់កម្ពុជា សែន រ៉ាឌី បានបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយកាលពីព្រឹកមិញ បន្ទាប់ពីលាចេញពីសង្វៀនជាង ២ ឆ្នាំ។ អ្នកប្រដាល់ សែន រ៉ាឌី ឈ្មោះពិត (ទិន ភាព) រូបនេះ បានរៀបការជាមួយ​នឹងកូនក្រមុំដែលមាន​ឈ្មោះ ស៊ន វង្សដារីណែត ។

គូសបញ្ជាក់ផងដែរថា សែន រ៉ាឌី ជាអ្នកប្រដាល់ពិតមែន តែកីឡាកររូបនេះអាចលេងកីឡាបានច្រើនទៀត ដូចជា វូវីណាម ឈិនឡូ ដែលជាប្រភេទកីឡាវាយ និង ទាត់ ហើយក៏ធ្លាប់បានទទួលបានមេដាយមាស វូវីណាម ពីកីឡាសុីហ្គេមផងដែរ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambodiawikinews