កក្រើក! លោក ត្រាំ កំពុងមានរឿងជាមួយសារព័ត៌មាន CNN ហើយ ព្រោះតែ…..

សេតវិមានរបស់រដ្ឋអាមេរិក បានចេញការព្រមានថ្មីមួយទៀត ចំពោះលោក Jim Acosta អ្នកសារព័ត៌មាន CNN ប្រចាំសេតវិមាន ដោយបានលើកឡើងថា ប័ណ្ណសម្គាល់អ្នកសារព័ត៌មានរបស់លោក អាចនឹងដកហូតម្តងទៀតនៅចុងខែនេះ, ជាការតបតនោះ CNN បានស្នើសុំឲ្យតុលាការសហរដ្ឋអាមេរិក ធ្វើការកាត់ក្តីជាបន្ទាន់មួយទៀត, នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

Jim Acosta និងលោក ត្រាំ

សារព័ត៌មាន CNN បានលើកឡើងថា «សេតវិមានកំពុងតែបំពានរដ្ឋធម្មនុញ្ញ ហើយសកម្មភាពទាំងនេះគឺបានគម្រាមកំហែង ចំពោះអ្នកសារព័ត៌មាន​ និងស្ថាប័នសារព័ត៌មានទាំងអស់»។

កាលពីថ្ងៃសុក្រសប្តាហ៍មុន, CNN បានឈ្នះជាបណ្តោះអាសន្នម្តងរួចហើយ ដោយបានបង្ខំឲ្យសេតវិមាន ផ្តល់មកវិញនូវប័ណ្ណអ្នកសារព័ត៌មានរបស់លោក Acosta ដើម្បីចូលរួមយក ព័ត៌មាន នៅសេតវិមាន សម្រាប់រយៈពេល១៤ថ្ងៃ។ នៅថ្ងៃដដែលនោះ, សេតវិមាន បានផ្ញើលិខិតផ្លូវការមួយដែលបញ្ជាក់ពី «សេចក្តីសម្រេចបឋម» ដើម្បី​ផ្អាកប័ណ្ណអ្នកសារព័ត៌មានរបស់គាត់ម្តងទៀត នៅពេលដែលរយៈពេល១៤ថ្ងៃ ត្រូវបានផុតកំណត់។

ក្រុមមេធាវីបានត្រៀមរួចរាល់ហើយ ដោយរំពឹងថា នឹងធ្វើការកាត់ក្តីម្តងទៀត នៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាពីពេលវេលាសម្រាប់ដំណើរការ នាពេលអនាគត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia