ភ្ញាក់ផ្អើល! អ្នកបុរាណវិទ្យាបានចាត់ទុកថា ប្រាសាទនាគព័ន្ធគឺជាកន្លែងដែល…..

អ្នកបុរាណវិទ្យាបានចាត់ទុកថា ប្រាសាទនាគព័ន្ធគឺជាកន្លែងព្យាបាលរោគ កាលពីសម័យបុរាណឬអាចនិយាយបានថា ជាមន្ទីរពេទ្យដែលព្យាបាលដោយឱសថបុរាណ ។

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី ៧ នាឆ្នាំ ១១៩១ ដើម្បី ឧទ្ទិសថ្វាយ ព្រះពុទ្ធ​សាសនា​មហាយាន។ ប្រាសាទនេះ ត្រូវបានគេសាងសង់ នៅលើកោះទំហំ ៣៥០ ម៉ែត្របួនជ្រុង ដែលមានស្រះ សន្សំ​ទឹកបរិសុទ្ធ ៨ ដោយរៀបចំឱ្យមានជាសញ្ញាលេខបូក ជានិមិត្ដរូប នៃសញ្ញាមន្ទីពេទ្យ ។

មានរូបចម្លាក់ទាំង៤ទិសសម្រាប់ជាតំណាងឱ្យធាតុទាំង៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាល មនុស្ស ស្ថិតនៅ​ទិស​ខាងកើត ធាតុភ្លើងតំណាងដោយ រូបចម្លាក់ក្បាលតោ ស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាង ដោយរូប​ចម្លាក់​ក្បាលសេះ ស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ ក្បាលដំរីស្ថិតនៅទិសខាងជើង ដែលកាលសម័យដើមគេយកទឹកដែលបានចាក់ចូលហើយចេញពីក្បាលរូបចម្លាក់នោះ ទៅព្យាបាលជំងឺទៅតាមធាតុរបស់អ្នកឈឺ ។

នៅកណ្តាលស្រះមានកូនប្រាសាទតូចមួយយ៉ាងល្អស្អាត និង មានរូបចម្លាក់សេះនៅជិតនោះផងដែរ ។

ចំពោះចម្លាក់សេះថ្មអោបព័ទ្ធ ដោយមនុស្សជាច្រើនមានរឿងតំណាលថា មានហ្វូងមនុស្សប្រុសមួយក្រុម​ បាន​ជិះ​សំពៅ ឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ បានបង្កព្យុះភ្លៀង ធ្វើឱ្យសំពៅ លិច​លង់នាយសំពៅ​ឈ្មោះ​ សេមហៈ ក៏បានបន់ស្រន់អស់​ទេព្ដា ឱ្យជួយដោយបារមី ព្រះពោធិសត្វ លោកេស្វរៈ ព្រះអង្គបានប្រមើល មើល​ឃើញ មនុស្សកំពុងជួបភ័យអន្ដរាយ ក៏ប្រើឱ្យអាមាត្យមួយ អង្គ ក្លែងជាសេះ បាលហៈ ទៅជួយដល់អ្នក​លិច​លង់​សំ​ពៅ​នោះ អ្នកលិចលង់ទាំងឡាយ ក៏បានតោង ជើង កន្ទុយសេះ នាំមកដល់ត្រើយបានសុខសាន្ដទៅ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular