រន្ធត់ចិត្ត! នារីរាំក្បាលទូកម្នាក់ជួបទុក្ខធំនៅថ្ងៃទី២នៃបុណ្យអុំទូក ព្រោះឪពុកត្រូវស្លាប់

នារីស្រីខេត្តកំពង់ឆ្នាំង រឿន​ រាត្រី បានមករាំក្បាលទូកឈ្មោះ «ព្រះពៃស្រពណ៍» ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ២១ ,២២ និង ២៣ វិច្ឆិកា តែដោយអកុសលនាងជួបទុក្ខធំចំថ្ងៃបុណ្យ​អុំទូកទី២ ឪពុកជាទីគោរពស្រលាញ់បានទទួលមរណភាព។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា «ក្រុមការងារសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានយកសម្ភារទៅចូលរួមបុណ្យសព លោក សារឿន អនុប្រធានកិត្តិយសអនុសាខាស្រុកជលគិរី ដែលបាទទួលមរណភាព ដោយសារជំងឺឡើងឈាម ក្នុងអាយុ៦១ឆ្នាំ នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង»៕

 

ដកស្រង់ដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ dara-news